តារាចម្រៀងស្រី វី ឌីណែត បច្ចុប្បន្ននេះរូបនាងកំពុងតែមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រោះតែបទចម្រៀងនីមួយៗរបស់តារាស្ររូបនេះសុទ្ធតែមានការគាំទ្រពីសំណាក់យុវវ័យ ។
ក្រៅពីមានសំឡេងពីរោះជាផ្នែកមួយដែលអាចឱ្យ វី ឌីណែត មានឈ្មោះល្បីហើយ បើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញក៏ស្រស់ស្អាតណាស់ដែរ មិនត្រឹមតែប៉ុណ្ណោះ
តារាស្រីរូបនេះ នាងក៏ធ្លាប់បានបញ្ចេញស្ទីលតែងខ្លួនបែបស្រស់ស្អាត ទាក់ទាញជាមួយនឹងសម្លៀកបំពាក់ទាន់សម័យ តែមិនសូវជាស៊ិចស៊ីប៉ុន្មានទេ
តែក៏ស័ក្ដិសមសម្រាប់រូបនាងដែលជាយុវវ័យសម័យថ្មីនេះដែរ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ វី ឌីណែត ក៏បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗមើលភ្លឹកគ្រប់គ្នា
ក្រោយពីបានឃើញរូបដែលតារាស្រីរូបនេះបានថតបង្ហោះនៅមាត់សមុទ្រដែលបញ្ចេញដើមទ្រូងស្ទើរតែទាំងអស់ ជាមួយនឹងសាច់ដ៏ខ្ចីម៉ត់រលោង
ព្រោះធ្លាប់តែឃើញ ម្ចាស់បទ «កុំស្ដាយពេលបាត់បង់ខ្ញុំ» រូបនេះលេងស្ទីលបែបសុភាព តែមកលើកនេះបែជានាងហ៊ានបញ្ចេញសាច់កណ្ដាលវាលតែម្ដង ៕