Connect with us

កំសាន្ត&ប្លែកៗ

នៅចាំគាត់ទេ!! ហេង ប៊ុនលាភ សុខចិត្តចោលជីវិតសិល្បៈហ៊ឺហារ ងាកទៅកាន់ចបកាប់ដីធ្វើចម្ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា តារាសម្ដែងរូបសង្ហា ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនលោក ហេង ប៊ុនលាភ ពេលនេះហាក់ស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យ ដោយមួយរយៈចុងធំចុងក្រោយនេះ គេមិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្តនានាដូច ឬបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ញឹកញាប់ដូចកាលពីមុននោះទេ តែផ្ទុយទៅវិញ លោកបែរជាបង្ហោះរូបថតភាគច្រើនតែនៅវាលស្រែវាលចម្ការទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ប្រិយមិត្តដែលធ្លាប់ស្រឡាញ់គាំទ្រតារាសម្ដែង ហេង ប៊ុនលាភ ភាគច្រើនសុទ្ធតែដឹងច្បាស់ថា លោកគឺជាតារាប្រុសដ៏ល្បីល្បាញ ទៅណាមកណាម្ដងៗរៀបចំតុបតែងខ្លួនស្រស់សង្ហាទាក់ភ្នែកនារីៗ ប្រើជីវិតកាលីបហាយសូរជាមួយរថយន្តទំនើប របស់របរថ្លៃៗ ដើរយ៉ាងរលូនលើវិថីសិល្បៈ ប៉ុន្ដែពេលនេះ ហេង ប៊ុនលាភ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងតែមិននឹកស្មានថា លោកបែរជាងាកមកកាន់ចបធ្វើចម្ការ ក្រោមកម្ដៅថ្ងៃហួតហែងទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា ហេង ប៊ុនលាភ ធ្លាប់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានបង្ហាញមុខជាថ្មីនៅលើវិថីមួយនេះ តែការបង្ហាញមុខជាថ្មីរបស់តារាសម្ដែងប្រុសរូបនេះ ហាក់មិនសូវទទួលបានការគាំទ្រច្រើនផុសផុលពីមហាជនដូចពីអតីតកាលឡើយ ប៉ុន្ដែក្រោយៗមក លោកនៅតែលេចវត្តមានយូរៗម្ដងលើអាជីពចាស់មួយនេះ ។តែទោះជាបែបនេះ ហេង ប៊ុនលាភ នៅតែធ្វើឱ្យទស្សនិកជនជាច្រើននឹករឭកដល់ទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021