អស្ចារ្យាណាស់! បទ «Gang Gang» ព្រាប សុវត្ថិ ត្រូវបានក្រុម DJ បរទេសយកទៅធ្វើវីដេអូ Reaction កក្រើកពេញ Youtube (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ នៅប៉ុន្មានឆ្នាំចុងក្រោយជនជាតិបរទេស បានធ្វើ Reaction លើបទចម្រៀងខ្មែរជាច្រើន ប៉ុន្តែនេះជាលើកទី១ ដែលឃើញពួកគេបានធ្វើវីដេអូ Reaction លើបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លើបទ «Gang Gang»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ «Gang Gang» គឺជាស្នាដៃរបស់កូនពៅរបស់លោក ព្រាប សុវត្ថិ និពន្ធឡើងឲ្យឪពុកច្រៀង ដោយបានចេញកាលពីសប្ដាហ៍មុន។ បទនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារថានេះជាលើកទី១មួយ ដែលលោក ព្រាប សុវត្ថិ ល្បីឈ្មោះប្រមាណ២ទសវត្សរ៍ហើយ ទើបមានចេញបទចម្រៀងប្រភេទ HipHop នាដើមឆ្នាំ២០២១នេះ។ ភ្លាមៗបានធ្វើឲ្យក្រុមតារាចម្រៀងរ៉េប បានសម្ដែងបានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីលោក ងួន ចាន់ដេវីដ តារារ៉េបពេញនិយមមួយរូប ក៏បានបញ្ចេញសារក្នុងន័យថា លោកនឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនបើតារារ៉េបរៀមច្បងបានលុកលុយមកដល់សិល្បៈចម្រៀងរ៉េបទៅហើយ។ ជាមួយគ្នាប្រិយមិត្តរបស់តារាចម្រៀងផ្ទាល់ ក៏ភ្ញាក់ផ្អើល និងមិនគិតថាកំពូលតារាចម្រៀងរបស់ពួកគេ អាចឈានមកលុកលុយបទប្រភេទរ៉េបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ គេមើលឃើញថា តារាចម្រៀងជើងចាស់នៅតែធ្វើបានល្អ និងបានទទួលការសរសើរជាច្រើនដែរ ថាលោកពិតជាតារាចម្រៀង ដែលមានទេពកោសល្យខ្ពស់អាចច្រៀងបានគ្រប់ប្រភេទបទ ហើយក្នុងនោះប្រិយមិត្តខ្លះលើកឡើងថា លោករ៉េបបានញាប់ជាងតារារ៉េបអាជីពទៅទៀត។

ស្ថានភាពនេះហើយ បានល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេស រហូតពួកគេនៅមិនសុខចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូង។ ក្រុមនោះគេឃើញមានជនជាតិអាមេរិក៣នាក់ យកមកធ្វើ Reaction ដែរ ប៉ុន្តែមិនដឹងពួកគេនិយាយអ្វីខ្លះនោះទេ។ យ៉ាងណាអ្នកធ្វើ Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងថា បទរបស់កំពូលតារាចម្រៀងរូបនេះ ពិតជាផ្ទុះខ្លាំងហើយថា អ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើ គឺថាមានភាពខុសប្លែកខ្លាំងមែនទែន!។

តោះ…! ទស្សនាពួកគេទាំងអស់គ្នា៖

Leave a Reply