ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវ ឧ ប សគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ ដែលកាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កូនក្រមុំដែលមានគណនីហ្វេសប៊ុកឈ្មោះ Nathymon Show បានបង្ហាញឱ្យដឹងថា នៅថ្ងៃរៀបមង្គលការរបស់ខ្លូនដែលនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅលេីទឹកដីអច្ឆរិយៈ នាខេត្តសៀមរាប គឺមិនទទួលពិ សា គ្រឿង ស្រ វឹង នោះទេ។
ទន្ទឹមនឹងនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ថា៖«តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួល ស្រា ដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួល ស្រា ទេ ដោយសារ៖ • ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ • ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ • ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមាន គ្រឿង ស្រ វឹង ទើបសប្បាយរីករាយនោះទេ • ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា»។