អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាគ្រុបបានប្រកាសវ៉ាក់សាំងកូវីដ១៩ ប្រើសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមទំព័រហ្វេសបុករបស់លោកបានចេញផ្សាយមុននេះ។
“ខ្ញុំបាទឡេង ណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា”។
កាលពីពេលថ្មីៗនេះឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាប្រមាណ ៣ លានដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រមាណ ៦០ម៉ឺនដូសពីរដ្ឋាភិបាលចិន។
នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖
១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។ប្រភព៖កម្ពុជាថ្មី