ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា ដោយឈរជើងលើវិថីសិល្បៈអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីវិវឌ្ឍខ្លួនពីកម្មករសំណង់នោះ។នាយពែកមី ជាតារាកំប្លែងមួយរូប ដែលមិនភ្លេចកំណើតរបស់ខ្លួននោះឡើយ ព្រោះជារឿយៗគេសង្កេតឃើញ នាយតែងតែ
រំលឹកឈ្មោះ គណៈកម្មការ ដែលសម្រេចជោគវាសនារបស់ខ្លួន នៅពេលប្រឡងកំប្លែងដំបូង រហូតធ្វើឲ្យខ្លួនមានឈ្មោះបោះសំឡេងរហូតមកដល់បច្ចុប្បន្ន។ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នាយពែកមីបានបង្ហោះរូបថតមួយសន្លឹកធ្វើការអរគុណដូច្នេះថា «ថ្ងៃដែលផ្លាស់ប្តូរដំណើរជីវិត អរគុណ លោកពូកុយ លោកពូឃ្លោក លោកតាវិចទរ័ អ្នកមីង
គ្រត និងCTN ព្រមទាំងបងប្អូនទាំងអស់គ្នា អគុណប្រពន្ធស្របច្បាប់»។លុះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ នាយពែកមី បានបង្ហោះរូបថតមួយសន្លឹកជាមួយអ្នកនាងគ្រត អមដោយសារបញ្ជាក់ប្រាប់មហាជនឲ្យដឹងថា «កាលពី10ឆ្នាំមុន គាត់ក៏ជាអ្នកចូលរួមម្នាក់ដែរ ដែលបានកាន់ប៊ិចគូសវាសផ្លាស់ប្តូរជីវិតខ្ញុំ ពីអ្នកកាន់ស្លាបព្រារៀបឥដ្ឋ អោយក្លាយជាអ្នក