Connect with us

កំសាន្ត&ប្លែកៗ

ក្រោយបញ្ចេញបទថ្មី ថេណា បង្ហោះសារមួយឃ្លាយ៉ាងខ្លួននិយាយពាក្យទាំងនេះធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀង Original Song ថេណា បានធ្វើឲ្យមហាជនអ្នកគាំទ្ររីករាយយ៉ាងខ្លាំងក្រោយពីលោកបានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ខ្យល់ត្រជាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងទន្ទឹមនឹងការ ផ្តល់ជូនបទចម្រៀងថ្មីដល់អ្នកគាំទ្រ តារាចម្រៀងប្រុសខាងលើនេះ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើល និង ខកចិត្តយ៉ាងខ្លាំងដោយនាទីចុងក្រោយនៃ MV ចម្រៀងខាងលើនេះ ថេណា បានរៀបរាប់ថា ខ្លួននឹងផ្អាកក្នុងការផលិតបទចម្រៀងថ្មី និង មិនច្បាស់ថានឹងអាចត្រលប់មកធ្វើវាម្តងទៀតនៅពេលណា ?ស្របនឹងការរៀបរាប់ការលាអ្នកគាំទ្រពីវិស័យសិល្បៈនេះដែរ នៅលើ caption នៃ MV នោះ ថេណា ក៏បានរៀបរាប់ថា «ខ្ញុំចាប់ផ្ដើមវិថីសិល្បៈយូរហើយ ក្ដីបំណងដំបូងគឺចង់លើកស្ទួយសិល្បៈចម្រៀងសម័យឲ្យមានលក្ខណៈជារបស់ខ្លួន និង ដើម្បីរស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំគិតថាខ្ញុំឆ្លងកាត់រឿងច្រើនណាស់ ជោគជ័យក៏បានច្រើនដែរ ហត់នឿយក៏ច្រើនដែរ។ គ្មានការចាប់ផ្ដើមណា ដែលគ្មានទីបញ្ចប់នោះទេ។ ពេលខ្លះភាពស្ងប់ស្ងាត់ប្រហែលជាល្អសម្រាប់ខ្ញុំ។ សូមអរគុណ»។គួរបន្ថែមថា ទោះជាការផ្អាករបស់តារាចម្រៀងពេញនិយម ថេណា មិនបានបញ្ជាក់ពីមូលហេតុក៏ពិតមែន តែអ្នកគាំទ្រពិតជាសោកស្តាយនៃការសម្រេចចិត្តរបស់លោកយ៉ាងខ្លាំង ។ ដោយឡែកអ្នកគាំទ្រក៏សង្ឃឹមថា ថេណា នឹងវិលត្រលប់មកផលិតបទចម្រៀងវិញក្នុងពេលឆាប់ៗ ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021