ឆ្លូវ មមែ ច រោង ឆុងខ្លាំងឆ្នាំថ្មី ត្រូវសែននូវរណ្ដាប់ ៤ មុខនេះ ដើម្បីកាត់ឆុង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានមកដល់ថ្ងៃខាងមុខនេះហើយ ដែលទេវតាឆ្នាំថ្មី នឹងមកស្នងតំណែងឆ្នាំនេះ គឺទេវតា ឆ្នាំឆ្លូវ ។ ក្នុងនោះ សម្រាប់អ្នកដែលឆុងខ្លាំងនៅក្នុងឆ្នាំឆ្លូវនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានដូចជា ឆ្នាំ ច ឆ្លូវ មមែ រោង ដែលតម្រូវឱ្យកាត់ឆុងដើម្បី បានសេចក្ដីសុខ សេចក្ដីចម្រើន ចាកអស់ផុតគ្រោះភ័យទាំងពួង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» លោកតា ឡា ដែលជាអាចារ្យនៅតំបន់វត្តភ្នំ ជាអ្នកកាត់ឆុង កាត់ស៊យ កាត់គ្រោះកាចគ្រោះកម្ម ឱ្យប្រជាពលរដ្ឋ បានឱ្យដឹងថា «អ្នកដែលឆុងខ្លាំងនៅឆ្នាំនេះ នឹងតម្រូវឱ្យកាត់ឆុង មានដូចជា ឆ្នាំ ឆ្លូវ ច មមែ និង រោង ដែលក្នុងការកាត់ឆុងនេះ អ្នកដែលមកកាត់ឆុង តង្វាយរប​ស់គាត់ ត្រូវមានដូចជា សាច់ជ្រូក ពងទា យេហ៊ឺ និង ក្រដាសសែន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាបានបន្ថែមថា ៖ «មកដល់ទីនេះ (វត្តភ្នំ) ពលរដ្ឋត្រូវរៀបចំបែរបន់ដោយខ្លួនឯង ដោយពោលថា ខ្ញុំ នាងខ្ញុំឈ្មោះនេះ ថ្ងៃនេះម៉ោងនេះ ពេលនេះ មកកាត់ឆុងនៅទីនេះ សូមឱ្យបានសេចក្ដីសុខ និង ក្ដីចម្រើន ។ បន្ទាប់មក លោកតា ឡា នឹងធ្វើការសូត្រជូនគាត់បន្ថែមទៀត» ។

លោកតាបានបន្តទៀតថា ៖ «និយាយរួមទៅ ទេវតាបានប្រែក្រឡាជាខ្លា ដើម្បីមកជួយមនុស្សលោក ដូច្នេះហើយទើបមនុស្សលោកនាំយកនូវដង្វាយជូនសត្វខ្លា ដែលគ្មានអ្វីក្រៅពីសាច់ឆៅ ដូច្នេះទើបថ្វាយសាច់ឆៅទៅ ដើម្បីរំដោះកម្ម រំដោះពារ ពីរូបកាយរបស់យើង អស់រោគា អស់ទុក្ខអស់ភ័យ ចង្រៃ កម្មពារ បរវៀសជៀសឆ្ងាយអស់ កុំឱ្យមានគ្រោះភ័យ គ្រោះស៊យ គ្រោះឆុងអីកើតឡើងបាន» ៕

Leave a Reply