អាណិតខ្លោចចិត្ត ! មុននេះ ឧកញ៉ា ឌួង ឆាយ ប្រាប់ថា “អរគុណកូនប្រុស ដែលស្រលាញ់អាណិត ចង់មកគេងជាមួយ កំដរប៉ា ដឹងថាប៉ា នៅម្នាក់ឯង, អាណិតកូនណាស់ ជូនទៅដល់ផ្ទះហើយ ទារចង់មក…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសដំណឹងមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយៗមក ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ មិនបានតបត ឬនិយាយអ្វីទំាងអស់ បានត្រឹមផ្តល់ភាពកក់ក្តៅជូនកូនៗតែប៉ុណ្ណោះ។

ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយពីកូនស្រីពៅរបស់ខ្លួន ចេះនិយាយតិចៗថា “ប៉ាៗ” ឃើញបែបនេះ ឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ក្រោយមកបន្តិច ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀត ពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព របស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែង ធ្វើអោយបានល្អជាទីបំផុត ដើម្បីកូនៗណា ចាប់ពីពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ឌួង ឆាយ ថ្លែងពីកូនប្រុសទី២របស់ខ្លួន ដែលតែងតែលើកទឹកចិត្តឪពុក អានហើយ ពិតជាមិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ឧកញ៉ា បានភ្ជាប់សារទំាងរំជួលចិត្តថា “អរគុណកូនប្រុស ដែលស្រលាញ់អាណិត ចង់មកគេងជាមួយ កំដរប៉ា ដឹងថាប៉ា នៅម្នាក់ឯង អាណិតកូនណាស់ ជូនទៅដល់ផ្ទះហើយ ទារចង់មកគេងជាមួយប៉ាទៀត ចេះលើកទឹកចិត្ត ថាប៉ានៅឆ្ងាយពីកូនមែន

ប៉ុន្តែប៉ាបានផ្តល់ភាពកក់ក្តៅអោយកូន និងចង់នៅជិតកូន ទោះបីបន្ទប់គេងរបស់ប៉ាតូចមែន ប៉ុន្តែប៉ា​ នៅជាប់ជាមួយផ្តល់ភាពកក់ក្តៅអោយកូន ងូតទឹកអោយកូន។ កំសត់កំរ តស៊ូជាមួយប៉ា ចឹងបានពិតជាកូនរបស់ប៉ាមែន”។

អានសារនេះចប់ ពិតជាបានធ្វើឲ្យមហាជនមួយចំនួនធំ មិនអាចទប់ទឹកភ្នែកាជាប់មែន។ តែទោះជាយ៉ាងណាក្តី ពុកម៉ែ បងប្អូន ភាគេច្រើន នៅតែផ្តល់កំលាំងចិត្តជូន ឧកញ៉ា ឌួង ឆាយ និងជូនពរឲ្យអ្នកទំាងពីរបានជួបជុំគ្នាវិញ ដើម្បីផ្តល់ភាពកក់ក្តៅជូនកូនៗទំាង៣៕

Leave a Reply