មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី ជនជាតិវៀតណាមជាច្រើននាក់បានឈ្លោះប្រកែកគ្នាតឹងសរសៃកនៅតាមដងផ្លូវបង្កើតឱ្យមានការភ្ញាក់ផ្អើល
នៅមុខហាងម៉ាស្សាកោសជប់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវ ៣៧១ ខណៈដែលមូលហេតុចំបងដែលនាំឱ្យមានការជជែកគ្នាយ៉ាងតឹងសរសៃកនោះគឺដោយសារតែរឿងជំពាក់លុយ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា មាននារីជនជាតិវៀតណាមស្រស់ស្អាតម្នាក់ត្រូវបានស្ត្រី និងបុរសជាច្រើននាក់បានមកហ៊ុំព័ទ្ធទាមទារឱ្យសងប្រាក់វិញ
ខណៈដែលនាងបានធ្វើការខ្ចីប្រាក់ពីពួកគេអស់ជាច្រើន ប៉ុន្តែបែរជាមិនព្រមសង ហើយថែមទាំងនិយាយថាមិនដឹងមិនលឺពីរឿងលុយដែលជំពាក់ថែមទៀតផង។
យ៉ាងណាក៏ដោយ ប្រភពព័ត៌មានមិនបានធ្វើការបញ្ជាក់អំពីអត្តសញ្ញាណរបស់នារីម្នាក់នោះ រួមជាមួយនឹងអ្នកដែលបានទៅព័ទ្ធទារលុយនោះទេ
ដោយគ្រាន់តែដឹងថាពួកគេទាំងអស់គឺសុទ្ធតែជាជនជាតិវៀតណាម ហើយនារីដែលត្រូវបានគេទារលុយនោះគឺជាបុគ្គលិកនៅក្នុងហាងមាស្សាកោសជប់មួយកន្លែង។