Connect with us

កំសាន្ត&ប្លែកៗ

តាមពិតមូលហេតុនេះសោះទើប លី អ៊ីវ៉ាធីណា មិនទាន់រៀបការ ទោះអាយុជិត ៤០ ឆ្នាំក្ដី!

បើគិតចាប់តាំងពីការចូលប្រឡូកសិល្បៈអស់រយៈពេលជាជិត ២០ ឆ្នាំមកនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា ត្រូវបានសិល្បករសិល្បការិនីជំនាន់ក្រោយ ចាត់ទុកថាជារៀមច្បងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យក្នុងវិស័យសិល្បៈ ដែលអាចក្តោបប្រជាប្រិយភាពដូចដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះ លី អ៊ីវ៉ាធីណា មានអាយុ ៣៦ ឆ្នាំហើយ ប៉ុន្តែតារាស្រីរាងតូចល្អិត សាច់សខ្ចីរូបនេះនៅតែអាចរក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងគ្នានោះមកដល់វ័យជិត ៤០ ឆ្នាំ នេះ ម្ចាស់បទ «ស្តាយមិនបានឆ្លើយពាក្យថាស្នេហ៍» រូបនេះ ហាក់មិនទាន់មានតម្រួយរៀបការនៅឡើយ ស្របពេលដែលមិត្តភក្តិសិល្បការិនីស្រករខ្លួន ដែលមានដូចជា អ្នកនាង ជិន សេរីយ៉ា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង យក់ ឋិតរដ្ឋា បានរៀបការ និង មានកូនរៀងៗខ្លួនហើយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ការពិតនៃមូលហេតុ ដែលធ្វើឲ្យកញ្ញា លី អ៊ីវ៉ាធីណា បានទម្លាយប្រាប់មកកាន់ «ប្រជាប្រិយ» នៅថ្ងៃកំណើតគម្រប់ ៣៦​ ឆ្នាំ ថា «នាងមូលហេតុម្យ៉ាងគត់ ដែលធ្វើឲ្យនាងមិនគិត និង មិនទាន់សម្រេចចិត្តមានស្នេហាជ្រើសរើសយកបុរសណាម្នាក់ជាគូចាប់ដៃគ្នាចូលរោងជ័យនោះទេ» ។

ក្នុងនោះដែរ ទោះជាមិនទាន់បញ្ជាក់ថា តើពេលណាសម្រេចចិត្តដកឃ្លាពីរបររកស៊ីក៏ពិតមែន ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្ននាងកំពុងរីករាយយ៉ាងខ្លាំងក្នុងការបង្កើនមុខជំនួញជាច្រើន ដោយពេលកន្លងទៅ នាង បានបើកអារហាដ្ឋានមួយរួចមកហើយ ដោយមានឈ្មោះថា លិធីង ឌឹមសាំហុងកុង ស៊ុបមីលានផ្សិត ។

បន្ទាប់មក កញ្ញា លី អ៊ីវ៉ាធីណា ក៏បានបង្កើតមុខជំនួញតាមអ៊នឡាយតាមរយៈការលក់ដូរផលិតផលថែរក្សាសម្រស់ ។ បន្ថែមពីនោះ នៅដើមឆ្នាំ ២០២១ កញ្ញា​ លី អ៊ីវ៉ាធីណា បានបន្ថែមការនាំចូលផលិតផលថែសម្រស់ផ្តាច់មុខពីទីក្រុងសៀងហៃ ប្រទេសចិន និង បើកនៅហាងថែរក្សាសម្រស់ទៀតផង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021