ពិតទេដែលមានលេចព័ត៌មានរឿង! សិស្សានុសិស្សនាំគ្នាត្អួញត្អែរ អំពីបញ្ហាគ្រូមួយចំនួនតូចនៅវិទ្យាល័យហ៊ុនសែនកែវសីមាគាបសង្កត់សិស្សដើម្បីបង្រៀនគួរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តមណ្ឌលគិរី៖ រឿងគ្រូម្នាក់នៅសាលាសន្ធរម៉ុកដេញសិស្សចេញ ក្រៅថ្នាក់បើមិនរៀនគួរជាមួយក៏ដូចជាតម្រូវឲ្យសិស្សបង់លុយក្នុង​១ខែ ៦០០០០៛ ជាថ្លៃដឹងគុណគ្រូដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនទូទាំងប្រទេសភ្នាក់ងារព័ត៌មានយើងក៏បានទទួលដំណឹងមកថាសិស្សានុសិស្សនាំគ្នាត្អួញត្អែរយ៉ាងខ្លាំងអំពីបញ្ហារគ្រូមួយចំនួនតូចនៅវិទ្យាល័យហ៊ុនសែនកែវសីមាគាបសង្កត់ដើម្បីបង្រៀនគួរទោះបីជាមុខវិជ្ជាទាំងនោះពួកគេមិនចង់រៀនក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហានេះមិនមែនជារឿងថ្មីនោះទេសម្រាប់វិទ្យាល័យហ៊ុនសែន​កែវសីមាដោយកន្លងមកគណៈគ្រប់គ្រងសាលាក៏ធ្លាប់បានហៅគ្រូប​ង្រៀនដែលគាបសង្កត់សិស្សឲ្យចូលរៀនគួរមកធ្វើកិច្ចសន្យារួចមកហើយដែរប៉ុន្តែពេលនេះបែជារឿងដដែលនោះបានកើតឡើងម្តងទៀត ហើយថែមទាំងខ្លាំងជាងមុនទៀតផងដោយសារគ្រូទាំងនោះដាក់គំនៀបទៅលើសិស្សឲ្យមករៀនគួរស្ទើរតែគ្រប់មុខវិជ្ជាទៅហើយឧទាហរណ៍ដូចជាប្រវត្តិវិទ្យាសីលធម៌ពលរដ្ឋជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើយើងត្រឡប់មកបកស្រាយអំពីអត្ថន័យនៃការរៀនគួរ អាណា​ព្យាបាលក៏ដូចជាសិស្សានុសិស្សគ្រប់រូបសុទ្ធតែដឹងហើយថាវាជាការបំប៉នបន្ថែមទៅលើម៉ោងសិក្សានៅក្នុងថ្នាក់រៀនដើម្បីឲ្យលោកគ្រូអ្នកគ្រូពន្យល់ឲ្យកាន់តែក្បោះក្បាយទៅលើរូបមន្តនិងមានពេល​ច្រើនដោះស្រាយលំហាត់អនុវត្តន៍នៅក្នុងសៀវភៅពុម្ភក៏ប៉ុន្តែការដែលសិស្សនាំគ្នាបង្ខំចិត្តចូលរៀនគួរមុខវិជ្ជាប្រវត្តិវិទ្យានិងសីលធម៌ពលរដ្ឋនេះមិនមែនដោយសារតែចង់ស្វែងយល់បន្ថែមទៅលើរូបមន្តរឺដោះស្រាយលំហាត់នោះទេក៏ព្រោះតែពួកគេនឹងត្រូវទទួល​រងនូវការធ្វើបាបពីសំណាក់គ្រូមុខវិជ្ជាទាំងនេះបើសិនជាមិនចូល​រៀនគួរជាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទង្វើរទាំងនោះមានដូចជា៖ ទី១ ការហៅសិស្សដែលមិនចូលរៀនគួរឲ្យឆ្លើយសំណួរដែលពិបាកៗក្នុងគោលបំណងមិនឲ្យឆ្លើយត្រូវដើម្បីឲ្យបានពិន្ទុទាបនិងធ្លាក់ជារឿយៗក៏ដូចជាលេសក្នុងការឲ្យឈរ ឬទៅរត់នៅដងទង់ជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី២ រាល់សំណួរដែលយកមកដាក់ក្នុងវិញ្ញាសារប្រឡងភាគច្រើន គ្រូខាងលើនេះបានជ្រើសរើសតែអ្វីដែលគាត់បង្រៀននៅក្នុងម៉ោងរៀនគួរតែប៉ុណ្ណោះ។
យោងទៅតាមចំនុចខាងលើនេះឪពុកម្តាយនិងសិស្សានុសិស្សភាគ​ច្រើននាំគ្នារអ៊ូរទាំហើយក៏នាំគ្នានិយាយពីមាត់មួយទៅមាត់មួយតាមទីប្រជុំជននិងទីសាធារណៈចំពោះបញ្ហាចោទនេះដែរ។
រឿងដែលធ្ងន់ធ្ងរជាងនេះទៅទៀត សិស្សខ្លះដែលជាអ្នកក្រីក្រគ្មានលុយបង់ដើម្បីរៀនគួរទទួលបានពិន្ទុតិច រឺធ្លាក់ហើយថែមទាំងទទួលរងនូវការដាក់ពិន័យឲ្យឈរនិងរត់ជុំវិញដងទង់ជាតិផងនោះមានភាពអាម៉ាស់ក៏ដូចជាតូចចិត្តយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យពួកគាត់បោះបង់ការសិក្សាក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លឹមសារដូចដែលបានរៀបរាប់នេះឪពុកម្តាយនិងអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សទាំងអស់នៅក្នុងស្រុកកែវសីមាសង្ឃឹមយ៉ាងម៉ុតមាំថា គណៈគ្រងសាលានិងមន្ទីរអប់រំខេត្តនឹងស្វែងរកដំណោះស្រាយ រឺចាត់វិធានការទៅលើបញ្ហាកខ្វក់ដែលធ្វើឲ្យអាប់ឱនដល់​កេរ្តិ៍ឈ្មោះ និងក្រមសីលធម៌គ្រូបង្រៀនល្អៗផ្សេងទៀតផងចុះ៕ប្រភព៖ប្រអប់ព័ត៌មាន News Box

Leave a Reply