Connect with us

កំសាន្ត&ប្លែកៗ

អុញនោះថ្មីចែស!! នាយកវិទ្យាល័យម្នាក់ ប្តឹងអតីតសិស្ស ៥នាក់ រឿងរិះគន់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យឈើទាលជ្រុំ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានសម្រេចដាក់ពាក្យប្តឹងយុវជន ៥នាក់ អតីតសិស្សនៅវិទ្យាល័យនេះពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ការប្តឹងនេះ បន្ទាប់ពីអតីតសិស្សទាំង ៥រូប ចូលទៅសរសេរសារបញ្ចេញមតិរិះគន់លើវីដេអូផឹកប៊ីយៀ ហើយបង្ហោះលើហ្វេសប៊ុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ វីដេអូបង្ហាញពីសកម្មភាពផឹកប៊ីយៀមួយឃ្លីប ត្រូវបានបង្ហោះលើគណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែលគេស្គាល់ថាជានាយករងវិទ្យាល័យឈើទាលជ្រុំ។ វីដេអូផឹកប៊ីយៀ ដោយមានការច្រៀងលេងកម្សាន្តផងនោះ ត្រូវបានម្ចាស់គណនេយ្យបង្ហោះដោយសរសេររៀបរាប់ថា «សូមបងប្អូន សណ្តាប់កំសាន្ត! ច្រៀងដោយបង ធារ៉ា ( ថ្ងៃសម្រាកម្សឹលមិញ ០៧ មករា ២០២១). ពិរោះទេ បងប្អូន មិត្តទាំងអស់គ្នា! សុំ Like ម្នាក់មួយមកបាទ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះចេញ អតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យនេះ បានចូលទៅសរសេរបញ្ចេញមតិយោបល់បង្ហាញពីការមិនពេញចិត្តចំពោះការបង្ហាញសកម្មភាពផឹកស៊ីជាសាធារណៈរបស់ថ្នាក់ដឹកនាំវិទ្យាល័យ។ ជាពិសេសបានសម្តៅចំលើនាយកវិទ្យាល័យឈើទាលជ្រុំ លោក ប៉ាន់ ពុទ្ធារ៉ា តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្សទាំង ៥រូប ដែលបានរិះគន់ការបង្ហោះវីដេអូផឹកប៊ីយៀលើបណ្តាញសង្គម របស់នាយក នាយករងនៃវិទ្យាល័យឈើទាលជ្រុំនេះ រួមមាន៖ ឈ្មោះ ធន់ ពិទិ រៀនឆ្នាំទី២ នៅវិទ្យាស្ថានជាតិសង្គមកិច្ច, ឈ្មោះ លី ចំរើន អាយុ ២៤ឆ្នាំ, ឈ្មោះ ផាន ណាក់ អាយុ ២៤ឆ្នាំ, ឈ្មោះ ឃុត សំអាត អាយុ ២៣ឆ្នាំ និងឈ្មោះ ហួត សុភ័ណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អតីតសិស្សទាំង ៥រូបនេះ ពួកគេបានចាត់ទុកនាយក នាយករង និងគ្រូៗនៅវិទ្យាល័យឈើទាលជ្រុំ ជាជនគំរូសម្រាប់សិស្ស និងប្រជាពលរដ្ឋទូទៅ គួរបង្ហាញនូវអ្វីជាគំរូល្អៗក្នុងសង្គមមិនគួរបង្ហាញនូវការផឹកប៊ីយៀ ដែលសង្គមមិនលើកទឹកចិត្តនោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតសិស្សឈ្មោះ ផាន ណាក់ គេបានសរសេរជាមតិក្នុងវីដេអូនោះថា «នៅក្នុងមេរៀនរបស់ព្រះពុទ្ធ ស្រា គឺជាអបាយមុខមួយក្នុងចំណោមអបាយមុខទាំងបួន។ អ្នក គឺជាគ្រូបង្រៀន! អ្នកគឺជានាយកសាលា! អ្នក គឺជាអ្នកអប់រំ! អ្នកគឺជាអ្នកដឹកនាំម្នាក់! អ្នក គឺជាគំរូទៅដល់ក្មេងៗ! តើអ្នកគិតថាវីដេអូមួយនេះ មានលក្ខណៈសមរម្យដែលបង្ហោះជាសាធារណៈបែបនេះឬទេ? តើមានក្មេងប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់ដែលស្ថិតនៅក្រោមការដឹកនាំរបស់អ្នក ហើយទទួលឥទ្ធិពលអាក្រក់ពីអ្នក?»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិស្សដែលទទួលបានការអប់រំចេញពីវិទ្យាល័យឈើទាលជ្រុំមួយរូបទៀត ឈ្មោះ ឃុត សំអាត បានសរសេរថា «ជីវិតឯកជន មានការសប្បាយរីករាយ មានការកម្សាន្ត បើមិនបានប៉ះពាល់អ្នកដទៃមិនខុសអ្វីនោះទេ។ តែលោកគ្រូពុំគួរបង្ហាញគំរូបែបនេះតាមបណ្តាញសង្គមទេ។ សុំទោសលោកគ្រូទាំងអស់បើខ្ញុំនិយាយមិនសមរម្យ ខ្ញុំនៅតែនឹកគុណលោកគ្រូ អ្នកគ្រូជានិច្ច»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅតែពីរអតីតសិស្សទាំងពីររូបហើយនោះ អតីតសិស្ស៣រូបផ្សេងទៀត ក៏បានចេញសរសេរជាមតិរិះគន់ អមដោយការលេបខាយមួយចំនួនផង។ ក្រោយពីឃើញនូវមតិយោបល់របស់ពួកគេ ក៏មានការតបឆ្លើយពីគ្រូៗមួយចំនួននៅក្នុងវិទ្យាល័យនេះផងដែរ ដោយការពារទៅលើសកម្មភាពវីដេអូមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយក ប៉ាន់ ពុទ្ធរ៉ា ក៏បានតបទៅនឹងមតិរិះគន់នេះផងដែរ។ លោកនាយកបានតបថា «មិនដឹងប្អូនគិតយ៉ាងម៉េច បានជាហ៊ានតិទៀនលោកគ្រូ ដែលជារឿងឯកជនរបស់លោកគ្រូសោះ (ថ្ងៃសម្រាកជាលក្ខណៈគ្រួសារ ពុំមានលក្ខណៈជាបណ្តំទេ) ប្អូនៗមានប្រតិកម្មយ៉ាងនេះ លោកគ្រូប្រៀបបាននឹងឪពុកម្តាយទី២របស់ប្អូនៗ មិនចង់ឃើញលោកគ្រូមានហូបចុកគ្រប់គ្រាន់សប្បាយចិត្តសម័យសន្តិភាពទេអី?»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូលោកនាយក នាយករង និងគ្រូៗមួយចំនួនផឹកប៊ីយៀ និងច្រៀងកម្សាន្ត ដែលបង្ហោះនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នោះ មិនទាន់បានលុបនៅឡើយទេរហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ។ តែសារជាមតិយោបល់របស់អតីតសិស្សទាំង៥រូប បានលុបចេញវិញអស់ហើយ បន្ទាប់ពីរងការប្តឹងពីនាយកសាលា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញសាររិះគន់ និងលេបខាយមួយចំនួនផងនោះ នាយកវិទ្យាល័យឈើទាលជ្រុំ លោក ប៉ាន់ ពុទ្ធរ៉ា បានដាក់ពាក្យប្តឹងដោយទារសំណងពីអតីតសិស្សទាំង៥រូបនេះ ម្នាក់ៗ ២លានរៀល។ បើទោះបីពួកគេខ្លះបានសុំទោស លុបសារចេញ និងសុំផ្តល់សំណងជំងឺចិត្តខ្លះ ក៏លោកនាយកវិទ្យាល័យមិនព្រម ហើយបន្តប្តឹងទៅដល់សាលាដំបូងខេត្តតាកែវថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ទេព មុនិន្ទ បានកោះហៅអតីតសិស្សទាំង៥រូបនេះ ឱ្យចូលបំភ្លឺកាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅនេះ។ តែត្រូវបានក្រុមមេធាវីដែលស្ម័គ្រចិត្តការពារក្តីឱ្យសិស្សទាំង៥រូបនេះ ដាក់ពាក្យសុំពន្យារពេលវិញសិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមើលឃើញការប្តឹងរបស់លោកនាយកទៅអតីតសិស្សទាំង៥រូប ហាក់មិនសូវជាសមរម្យ និងឆ្គាំឆ្គងធ្វើឱ្យក្រុមមេធាវីជាង ២០រូប បានស្ម័គ្រចិត្តចេញជួយការពារសិទ្ធឱ្យសិស្សទាំង ៥រូប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លាស់ គឹមយោង មេធាវីមួយរូប ក្នុងចំណោមមេធាវីស្ម័គ្រចិត្តការពារក្តីឱ្យអតីតសិស្សទាំង៥រូបនេះ បានលើកឡើងថា «ទស្សនៈផ្លូវច្បាប់មេធាវីយើងមើលឃើញថា យើងទទួលស្គាល់ថាកូនសិស្សបានរិះគន់នាយកសាលា ប៉ុន្តែជាការរិះគន់ ការបញ្ចេញមតិយោបល់ក្នុងលក្ខណៈមួយធ្វើឱ្យមានភាពវិជ្ជមាននៅក្នុងសង្គមទេ។ កូនសិស្សមិនបានប្រើប្រាស់ពាក្យជេរប្រមាថទៅដល់លោកនាយកសាលាទេ។ ទន្ទឹមនឹងនោះកូនសិស្សបានលុបចោលវិញនូវខុមមិនរបស់ខ្លួន ដោយសារមិនចង់ឱ្យប៉ះពាល់ដល់នាយកសាលា និងសាលារបស់ខ្លួន ហើយបានបង្ហាញការសុំទោសទៀត ព្រោះមិនចង់ចាញ់ឈ្នះជាមួយលោកគ្រូនាយក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែថា «វាហាក់បីដូចជាធ្ងន់ធ្ងរពេក ហាក់បីមិនសូវសមរម្យ ទើបយើងស្ម័គ្រចិត្តចូលរួមការពារ»៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021