Connect with us

កំសាន្ត&ប្លែកៗ

តារាចម្រៀងស្រីវ័យក្មេង ចិត្ត កញ្ចនា ប្រាប់ពីការសម្រកទម្ងន់បានរហូតដល់ ១០ គីឡូក្រាម ប្រើពេលតែ ៩ សប្តាហ៍(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនគ្រប់ទិសទី ពិសេសមិត្តៗយុវវ័យដែលចូលចិត្តស្តាប់ចម្រៀង Original Song ប្រាកដជាបានស្គាល់តារាចម្រៀងស្រី ចិត្ត កញ្ចនា ដែលជាតារាចម្រៀងស្រីវ័យក្មេង សម្រស់ស្រស់ស្អាត កាយវិការគួរឲ្យស្រលាញ់ និងមានទឹកដមសម្លេងដ៏ស្រទន់ផ្អែមពីរោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរឃើញថាតារាចម្រៀងស្រីរូបនេះតែងតែតុបតែងខ្លួនបែបយុវវ័យ ស្ទាយ៍ខ្យូតៗជាមួយសម្លៀកបំពាក់ទាន់សម័យ និងម៉ូដប្លែកៗស្ទើរតែគ្រប់ស្ទីលគ្រប់ស្ទាយ៍តែម្តង ថ្វីបើកាលពីមុនតារាចម្រៀងស្រីរូបនេះមានរូបរាងធាត់បន្តិចក៏ពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញពេលនេះ ចិត្ត កញ្ចនា គឺប្រៀបដូចមនុស្សពីរផ្សេងគ្នាអ៊ីចឹង ដោយនាងបានព្យាយាមតមអាហារ ក៏ដូចជាធ្វើលំហាត់ប្រាណក្នុងរយៈពេលត្រឹមតែ ៩ សប្តាហ៍ ប៉ុន្តែនាងអាចស្រកគីឡូបានរហូតដល់ទៅ ១០ គីឡូឯណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ បន្ទាប់ពីស្រកគីឡូបានសម្រេចមក ចិត្ត កញ្ចនា ក៏បានធ្វើវីដេអូចែករំលែកពីគន្លឹះនិងបទពិសោធន៍ខ្លះទៅកាន់មិត្តអ្នកគាំទ្រដែលតែងតែសួរនាំនាងធ្វើយ៉ាងណាដើម្បីបានរូបរាងស្អាតក្នុងពេលដ៏ខ្លី។ ដោយនៅខាងលើនៃវីដេអូនោះ ចិត្ត កញ្ចនា ក៏បានសរសេរយ៉ាងដូច្នេះថា «ស្រក ១០ kg ក្នុងរយះពេល ៩ អាទិត្យ វីដេអូននេះវែងតិចហើយ ហើយសុំទោសផងដែលឲ្យចាំយូរ ហេហេ មានសំណួរអីបន្ថែមដាក់ចូលក្នុងខំមិនបានណា កុំភ្លេចស៊ែរឲ្យម៉ាប់ៗគ្នាយើងផងណា ឬ mention ហ្មងក៏បានដែរ»៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021