ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយពីព្យាយាមម្ដងហើយម្ដងទៀតក្នុងការផ្សះផ្សាគ្នាជាមួយភរិយាវិញ តែមិនទាន់ទទួលបានលទ្ធផលល្អនោះ គេសង្កេតឃើញថា ពេលខ្លះក៏បង្ហាញអារម្មណ៍ឆ្អែតចិតខ្លាំង ពេលខ្លះទៀត ក៏បង្ហាញក្ដីសង្ឃឹមជាថ្មី ក្រោមការលើកទឹកចិត្តពីអ្នកគាំទ្រ។
រាល់ការបង្ហោះសាររបស់ឧកញ៉ាឌួង ឆាយ ក៏ដូចពីភាគីលោកជំទាវដេត ម៉ាលីណា តែងតែត្រូវបានមតិភាគច្រើន សម្ដែងការអាណិតចំពោះកូនៗពួកគេ និងបានធ្វើការស្នើសុំឲ្យពួកគេ ត្រូវរ៉ូវគ្នាវិញផងដែរ ប៉ុន្តែប្រហែលជាពិបាកឈានដល់ការដើរផ្លូវជាមួយគ្នាដូចមុនណាស់មើលទៅ ដោយសារតែលោកជំទាវ ដេត ម៉ាលីណា ទើបតែបញ្ជាក់ជំហរឡើងវិញរបស់ខ្លួននោះ។
តួយ៉ាង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នោះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារបញ្ជាក់ជំហរដូច្នេះថា «សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសម្រេចចិត្ត និងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថាអាចមើលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនឹងយល់ហើយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រលាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រើនទៀតទេ»។
ងាកមកឧកញ៉ាឌួង ឆាយ បើទោះមិនទទួលបានជោគជយក្នុងរឿងនេះ តែលោកតែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូន ហើយឧស្សាហ៍សុំការអនុញ្ញាតពីលោកជំទាវដេត ម៉ាលីណា ក្នុងការយកកូនដើរលេងកម្សាន្តខ្លាំងណាស់ ពោលពួកគេ នៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អរបស់កូនពួកគេដដែល។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឧកញ៉ា ឌួង ឆាយ បានរូបថតជាមួយកូនៗ១សន្លឹក អមដោយសារជម្រាបជូនពុកម៉ែបងប្អូន ជាអ្នកគាំទ្រថា «ម្សិលមិញថ្ងៃសីល៍ នាំកូនៗដើរលេងហូបបាយជួបជុំគ្នានឹកណាស់ រីករាយថ្ងៃចុងសប្ដាហ៍ណាពូមីងបងប្អូនទាំងអស់គ្នា កូនៗត្រូវការភាពកក់ក្តៅពីយើងណាបាទថ្ងៃសីល៍សូមកុំសេ.ពគ្រឿ.ងស្រាស្រឹងសុរាមេរយ ឌួង ឆាយ»។
តាមរយៈនេះ អ្នកគាំទ្រ បានសម្ដែងយោបល់ផ្សេងៗ ក្នុងនោះពួកគេ បានបង្ហាញអារម្មណ៍ថា «ពុកដ៏សែនល្អ , គួរអោយគោរពមែន , ទោះបី ពុកម្ដាយ បែបគ្នា ប៉ុន្តែ នៅតែ បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ, ឃើញរូបថតនះអាណិតកូនៗៗណាស់សូមលោកទាំងពីរមេត្តាអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និផ្ដើមកសាងគ្រួសារកក់ក្ដៅជូនកូនៗៗ, គួរអោយស្រលាញ់ណាស់អូនកូនៗមានសំណាងណាស់ដែលមានឪពុកដ៏ល្អបែបនឹង ចែជូនពរអូនជួបតែសំណាងល្អ និងសេចក្តីសុខមាននៅក្នុងគ្រួសារអូនរហូតទៅ, ខ្ញុំយល់អារម្មណ៍បងហើយ ស្តាយអនុស្សាវរីយ៍ណាស់ សោកសៅចុកទ្រូង ទាំងមិនដឹងថា គេគំយើងតាំងពីពេលណា ស្រលាញ់អោបនឹងទ្រូងរាល់ថ្ងៃ បែរជាថាបែកក៏ទៅបាត់មិនស្តាយអីបន្តិច»។
«កូនប្រុសច្បង មុខដូចបងណាស់, មើលទៅលោកប្អូនឧកញ៉ាបើលេបកូនបានប្រហែលលេបទុកក្នុងពោះហើយមើលទៅ ជូនពរសុខសប្បាយ ជួបជុំគ្នាវិញឆាប់ៗនេះ, នៅលើលោកនេះ មិនមានអ្វី មានតម្លៃស្មើ ភរិយា ប្រពន្ធ កុំថាម៉ែឪ ឪពុកម្តាយ ខ្នើយកើយ ស្លា.ប់រស់ អត់ប្រពន្ធទៅ ច.ង.ក ងា.ប់ច្រើនណាស់ហើយ ត្រូវចាំទុកណា លើលោកគ្មានអ្វីមានតម្លៃ ស្មើប្រពន្ធ, ខ្ញុំនៅតែស្រលាញបង និងកូនៗបងរហូតកុំពិបាកចិត្តពេកបងប្រយ័ត្នឈឺអត់មាន អ្នកណាមើលកូនបង សង្ឃឹមថាថ្ងៃណា ១ បងនឹងបានជួបគ្នាវិញ»៕