Connect with us

កំសាន្ត&ប្លែកៗ

តេីក្តុកក្តួលយ៉ាងមុិចទៅ…! ស្ទេីរមួយជីវិតហេីយដែល ពៅបញ្ញាពេជ្រ ទ្រាំជិះនៅលេីរទេះរុញមួយនេះ នឹងតែងតែរងចាំថាថ្ងៃណាមួយ ពៅ បញ្ញាពេជ្រ នឹងងេីបដេីរអោយបាន

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ នៅតែមិនទាន់អាចកម្រើកជើងបាន បើទោះជាប្រឹងត្រងត្រាប់ស្ដាប់ពេទ្យយ៉ាងណាក្តី។ ការខិតខំតស៊ូតាំងចិត្តយកឈ្នះភាពពិការរបស់ ពៅ បញ្ញាពេជ្រ នេះ មានការកោតសរសើរយ៉ាងក្រៃលែងថានាងជាមនុស្សដែលមានចិត្តធ្ងន់ដ្បិតការព្យាបាលជាហូរហែហាក់មិនទាន់បានផ្លែកផ្កា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើទោះជាខ្លួនមិនអាចក្រោកដើរបាន និងនៅតែបន្តអង្គុយលើរទេះរុញយ៉ាងណាក្ដី ពៅ បញ្ញាពេជ្រ ហាក់មិនអស់សង្ឃឹមឡើយ ដោយនាងនៅតែរំពឹងថាថ្ងៃណាមួយខ្លួននឹងជាសះស្បើយ ហើយអាចក្រោកដើរបានវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ ពៅ បញ្ញាពេជ្រ បានបង្ហោះសំណេរមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញពីភាពរឹងពឹង និងជឿជាក់យ៉ាងដូច្នេះថា «មានជីវិតរស់ ត្រូវតែរស់ដោយសង្ឃឹម និងគោលដៅ ទោះមិនបានតាមការគិត ក៏បានខ្លះៗដែរ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការតាំងចិត្ត ទោះជាការព្យាបាលមិនទាន់មានលទ្ធផល ឬសញ្ញាល្អ ក៏ ពៅ បញ្ញាពេជ្រ នៅតែមិនតូចចិត្តនឹងវាសនា ខិតខំព្យាបាល និងហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបានឃើញពន្លឺជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចក្រោកដើរបានដូចមុន ដែលជាក្ដីសង្ឃឹមរបស់ខ្លួន ។ ហើយភាពអំណត់អត់ធ្មត់នេះ ធ្វើអោយមហាជនអ្នកគាំទ្រ បងប្អូនមិត្តភ័ក្ដ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនមានការអាណិតអាសូរនាងជាពន់ពេក ហើយបួងសួងសូមឱ្យនាងបានជាសមតាមចិត្តប្រាថ្នាផងដែរ ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021