Connect with us

កំសាន្ត&ប្លែកៗ

មិនគួរឲ្យជឿ!! នារីចម្លែកម្នាក់ ដេកលុងលក់អស់រយៈពេលជិត២ខែមិនខ្ចីក្រោក លុះពេលភ្ញាក់ឡើង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូឡុំប៊ី៖ នារីវ័យ១៧ឆ្នាំម្នាក់ រស់នៅឯទីប្រជុំជន Acacías នៃប្រទេសកូឡុំប៊ី តែងតែដេកលុងលក់អស់​រយៈពេលជាច្រើនថ្ងៃ ដោយមិនក្រោក។ប្រភពបានឲ្យដឹងថា នារីរូបនោះមានឈ្មោះថា Sharik Tovar ទទូលរងនូវជំងឺ Kleine-Levin ចាប់តាំងពីនាងមានអាយុ២ឆ្នាំមកម៉្លេះ។ សម្រាប់ជំងឺដ៏កម្រនេះ គឺកើតមានឡើងចំពោះមនុស្ស៤០នាក់ប៉ុណ្ណោះនៅលើពិភពលោក ដែលធ្វើឲ្យដេកច្រើនលើសលុបជាងមនុស្សធម្មតា ការចងចាំចុះអន់ខ្សោយ និងផ្លាស់ប្ដូរអត្តចរិតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបន្ដថា នៅក្នុងខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ នាង Sharik Tovar បានដេកលុងលក់អស់​រយៈពេលជិត២ខែ ដែលម្ដាយរបស់នាងត្រូវមើលថែ និងចំណាយពេល២ម៉ោងក្នុងការបញ្ចុកអាហារកិនជារៀងរាល់ពេល។
អ្នកស្រី Marleny Tovar បាននិយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ក្រោយពីកូនស្រីរបស់ខ្ញុំភ្ញាក់ពីការដេកលុងលក់អស់​រយៈពេលជិត២ខែមក នាងបានបាត់បង់ការចងចាំ ដោយសួរមកកាន់ខ្ញុំថា ខ្ញុំជាអ្នកណាទៀតផង។»
ប្រភពបានឲ្យដឹងទៀតថា ក្នុងអំឡុងខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នាង Sharik Tovar បានដេកលុងលក់អស់​រយៈពេល២២ថ្ងៃទៀត។ ស្ត្រីជាម្ដាយធ្លាប់បានស្នើសុំជំនួយពីខាងអាជ្ញាធរ ក្នុងការមិនគិតថ្លៃឈ្នួលផ្ទះ ព្រោះតែគាត់គ្មានការងារធ្វើ និងត្រូវនៅផ្ទះដើម្បីមើលថែកូនស្រី។ ប៉ុន្ដែមកទល់បច្ចុប្បន្ននេះ ខាងអាជ្ញាធរមិនទាន់ចាត់វិធានការ និងតែងតែរកលេសដោះសាររហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំពោះជំងឺរបស់នាង Sharik Tovar ខាងវេជ្ជបណ្ឌិតក៏មិនដឹងច្បាស់ទេថា ជំងឺនោះកើតឡើងមកពីអ្វី ចំណែកឯថ្នាំព្យាបាលក៏គ្មានដែរ។
ប្រភព៖Khmerload

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021