Connect with us

កំសាន្ត&ប្លែកៗ

ជួយគាំទ្រផង!! យុវជនខ្មែរ ១រូប ច្នៃកាកសំណល់លោហៈដែលគេបោះចោល ធ្វើជារូបចម្លាក់ដែលមានតម្លៃដល់ខ្ទង់ម៉ឺន$

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរបរថ្មីៗ និងប្លែកជាច្រើនទៀតដែលមនុស្សភាគច្រើនមិនទាន់រកឃើញ វាគឺជាឱកាសល្អសម្រាប់សហគ្រិនជំនាន់ក្រោយបញ្ចេញថ្វីដៃ បង្ហាញសមត្ថភាព និងបង្កើតគំនិតថ្មីៗបន្តទៀត ។ ជាក់ស្ដែងសហគ្រិនឆ្នើម ១ រូបនេះបានកែច្នៃលោហៈដែលគេបោះចោល ធ្វើជារូបចម្លាក់បុរាណខ្មែរដែលមានភាពទាក់ទាញ ប្លែក គួរឱ្យចាប់អារម្មណ៍មែនទែន ដែលមានតម្លៃចាប់ពី ១០០ដុល្លារ ដល់ រាប់ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងទៅតាមការជួបសម្ភាសន៍ផ្ទាល់ជាមួយលោក អ៊ូ វណ្ឌឌី អ្នកជំនាញផ្នែកសិល្បៈទំនើប ដែលបានកែច្នៃកាកសំណល់លោហៈធ្វើជាចម្លាក់បុរាណខ្មែរ លោកបានឱ្យដឹងថា លោកគឺជាអតីតនិស្សិតផ្នែកចម្លាក់ទំនើប (សិល្បៈករសហសម័យ) ដែលបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេលជិត ១០ឆ្នាំ បូករួមទាំងមធ្យមសិក្សា ៤ ឆ្នាំ និងធ្វើសារណា ១ឆ្នាំទៀត ។ ក្រៅពីរបរធ្វើជាងចម្លាក់ពីលោហៈ បច្ចុប្បន្ននេះលោកក៏ជាសាស្ត្រាចារ្យផ្នែកទ្រឹស្ដី​ គំនូរ នៅវិទ្យាស្ថានជាតិអប់រំផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលធ្វើឱ្យលោក អ៊ូ វណ្ឌឌី ចាប់យករបរនេះជាង ១០ ឆ្នាំ ដោយសារតែការស្រលាញ និងចង់បង្ហាញពីវប្បធម៌ខ្មែរតាមរូបចម្លាក់ដែលធ្វើពីលោហៈម្ដង ពីព្រោះថាកន្លងមកយើងធ្លាប់តែឃើញគេធ្វើចម្លាក់ពីស៊ីម៉ង់ ឬក៏ឈើ ដូច្នេះលោកបានច្នៃកាកសំណល់លោហៈដែលគេបោះចោលធ្វើជាចម្លាក់បុរាណខ្មែរ ដែលកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង បូករួមជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ បទពិសោធន៍ជិត ២០ឆ្នាំមកនេះ ធ្វើឱ្យលោកកែច្នៃចេញមកចេញជារូបភាពប្លែកភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា ចម្លាក់ធ្វើពីកាកសំណល់លោហៈដែលលោកធ្វើសព្វថ្ងៃនេះ វាមិនមែនជារឿងដែលងាយស្រួលទេ វាត្រូវការបច្ចេកទេសច្បាស់លាស់ ត្រូវការការអំណត់ អត់ធ្មត់ តស៊ូ និងព្យាយាមមែនទែន លើសពីនេះទៅទៀតលោកអ៊ូ វណ្ឌឌី បន្តថាហើយវាក៏ប្រឈមនឹងគ្រោះថ្នាក់ជាច្រើនទៀតផងដែរដូចជា ប្រឈមនឹងការឆក់ អាចមុត អាចធ្វើឱ្យយើងមានបញ្ហាសួត បញ្ហាភ្នែក និងប្រឈមនឹងបញ្ហាមួយចំនួនទៀត ពីព្រោះតែការស្រលាញ់ទើបធ្វើឱ្យលោកតស៊ូជាមួយនឹងរបរមួយនេះមិនព្រមបោះបង់រហូតដល់ជាង ១០ឆ្នាំ ។

ក្នុងរូបមួយ លោកបានប្រាប់ថា គឺប្រើរយៈពេលពី ១ខែ ទៅ ៣ខែ ហើយចំពោះតម្លៃវិញនោះ គឺអាស្រ័យទៅលើរូបដែលគេបានកម្មុង តែមានតម្លៃចន្លោះពី ១០០ដុល្លារ រហូតដល់ ២ម៉ឺនដុល្លារ ។ ចំពោះអ្នកដែលចង់កម្មុងរូបគឺលោកគូសឱ្យមើលសិន បើពេញចិត្តទើបលោកចាប់ផ្ដើមធ្វើ ។

នេះគឺជាគំនិតច្នៃប្រឌិតថ្មីមួយ ដែលច្នៃចេញពីរបស់ដែលគេមិនត្រូវការ មិនឱ្យតម្លៃ ចេញជាអាជីវកម្មថ្មីមួយសម្រាប់កម្ពុជា ដែលជាផ្នែកមួយលើកស្ទួយវប្បធម៌ លើសពីនេះទៅទៀតនោះវាក៏ជាការបង្ហើបឱ្យសហគ្រិនជំនាន់ក្រោយចេះស្វែងរកនៅគំនិតថ្មីៗបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ។

បើយើងសង្កេតមកមើលសង្គមខ្មែរសព្វថ្ងៃនេះ អ្នកដែលមានជំនាញផ្នែកសិល្បៈទំនើប ហើយអាចកែច្នៃកាកសំណល់លោហៈធ្វើជាចម្លាក់បុរាណខ្មែរ ដែលល្អបែបនេះគឺមានមិនច្រើនប៉ុន្មានទេ ដូច្នេះហើយក្នុងនាមយើងជាខ្មែរ យើងគួរតែជួយលើកស្ទួយសិល្បៈករខ្មែរ ដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ច្រើន ឱ្យពួកគាត់មានកម្លាំងចិត្តបន្តស្នាដៃរបស់ខ្លួន ដើម្បីបន្សល់ទុក និងបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ ។

គួរំលឹកផងដែរថាលោក អ៊ូ វណ្ឌឌី រស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ប្រសិនបើបងប្អូន ជាពិសេសគឺម្ចាស់អាជីវកម្មត្រូវការកម្មុងចង់ឱ្យលោកធ្វើចម្លាក់ពីដែក ឬលោហៈ សម្រាប់ដាក់តាំងនៅ ផ្ទះ ហាង ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត ឬកន្លែងសាធារណៈផ្សេងៗ ឬចង់សាកសួរព័ត៌មានបន្ថែមទាក់ទងជាមួយនឹងចម្លាក់ដែលធ្វើពីកាកសំណល់លោហៈ អាចទាក់ទងទៅកាន់លោកផ្ទាល់តាមរយៈលេខទូរស័ព្ទ ៖ ០១៥ ៤៧ ៧៧ ៩៥ / ០៧៦ ៥៥ ៥៥ ៥២០ ។

អត្ថបទដោយ ៖ មិត្ត គន្ធា

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021