Connect with us

កំសាន្ត&ប្លែកៗ

សូមសរសើរ អបអរសាទរផង!!!! និស្សិតម្នាក់បានផ្ដួលដៃគូជិតមួយលាននាក់ ហើយបានក្លាយជាសិស្សឆ្នើមចំណាត់ថ្នាក់លេខ ១ លើពិភពលោកលើមុខវិជ្ជាមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ កញ្ញា Chow ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងសារព័ត៌មានថា នាងមិនដែលមានសុបិនចង់ក្លាយជាអ្នកខ្លាំងពូកែបំផុតនៅលើពិភពលោកលើមុខវិជ្ជាណាមួយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែនាងពិតជាត្រេកអរខ្លាំងណាស់ដែលទទួលបានការទទួលស្គាល់ជាសកលដ៏មានកិត្យានុភាពមួយនេះ។ ជាមួយគ្នានេះ នាងក៏បានលើកពីផលលំបាករបស់នាងក្នុងសិក្សានៅក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ផងដែរថា នាងត្រូវរៀននៅផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះវាពិតជាមិនស្រួលនោះទេ វាពិតជាពិបាកយ៉ាងខ្លាំង។ ដូច្នេះវាជាហេតុធ្វើឱ្យនាងកាន់តែមានមោទនភាពចំពោះសមិទ្ធផលរបស់នាងថែមមួយកម្រិតទៀត។ ជាការពិតណាស់រឿងរ៉ាវទាំងអស់នេះមិនអាចកើតឡើងបានទេបើគ្មានជំនួយពីឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិដែលបានលើកទឹកចិត្តដល់រូបនាងកុំឱ្យបោះបង់ចោល និងព្យាយាមឱ្យអស់ពីសមត្ថភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា នេះមិនមែនជាពានរង្វាន់លើកដំបូងតែមួយគត់ដែល Chow ធ្លាប់បានឈ្នះតាំងពីក្មេងនោះទេ។ កាលពីឆ្នាំ ២០១៩ នាងបានយកឈ្នះនិស្សិតចំនួន ១៤,២៤០ នាក់មកពីប្រទេសចិន ជប៉ុន សិង្ហបូរី និងកូរ៉េ

លើការប្រកួតដណ្តើមជ័យលាភី Mangahigh East Asia Maths Ninja (ផ្នែកគណិតវិទ្យា)។ លើសពីនេះទៅទៀត Chow ក៏បានទទួលបានមេដាយមាសនៅក្នុងការប្រកួត Kangaroo Math Competition នៅកម្រិតថ្នាក់ជាតិផងដែរ និងបានក្លាយជាអ្នកទទួលបានជោគជ័យដែលមានពិន្ទុខ្ពស់ជាងគេក្នុងការប្រកួតប្រជែងគណិតវិទ្យា The University of St Andrews Maths Competition នៅឆ្នាំ ២០១៩ ។

នាងក៏ទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែង Queen’s Commonwealth Essay Competition ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាគឺឆ្នាំ ២០១៩ និង ២០២០។ នាងពិតជាអស្ចារ្យណាស់ ហើយពេលនេះនាងកំពុងតែធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ចំពោះនាងកាន់តែខ្លាំង៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021