Connect with us

កំសាន្ត&ប្លែកៗ

រំជួលចិត្តណាស់! ឪពុកពិការភ្នែកទាំងពីរ ម្ដាយលក់ដូរ តែអាចបញ្ជូនកូនស្រី​រៀនចប់មហាវិទ្យាល័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​ម្តាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់​ឃើញ​កូន​លំបាក​ គ្មាន​ចំណេះ​ដឹង​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ ​ហេតុ​ដូច​នេះ​ពួក​គាត់​ទាំង​ពីរ​នាក់​​​ត្រូវ​​​​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ មិន​ថា​ការងារ​នោះ​មាន​ការ​លំបាក​ ជួប​ឧបសគ្គ​ ឬ​​ត្រូវ​ឆ្លង​កាត់ព្យុះ​​ភ្លៀង​​ក្ដៅរងា​យ៉ាង​ណា​ទេ គឺ​សុទ្ធ​សឹង​ចង់​ឲ្យ​កូនល្អ​​ប្រសើរ​​ បាន​រៀន​សូត្រ​ក្រេប​​ចំណេះ​ដឹង​នឹង​គេ​កុំ​ឲ្យ​ដូច​គាត់។ ​កាល​ណា​គ្មាន​ចំណេះ​​វិជ្ជា ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​​លំបាក​រស់​នៅ ​ប្រើ​តែ​កំលាំងបាយ​​ទើប​ទទួល​បាន​ចំណូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ​ក៏​មាន​នារី​ម្នាក់​មាន​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​ AZu Vanila បាន​បង្ហាញ​ក្តី​ស្រលាញ់​ទៅ​កាន់​គ្រួសារ​ ឪពុក​ម្តាយ​របស់​ខ្លួន​ ខណៈ​​ឪពុក​ជា​ជន​ពិការ​ ហើយ​ម្ដាយ​ជា​អ្នក​លក់​ឥវ៉ាន់​ដើម្បី​យក​ប្រាក់​ទៅ​ឲ្យ​កូនបាន​​រៀន​រហូត​ចប់ថ្នាក់​​មហាវិទ្យាល័យ​ថា ​«វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ប៉ា​ពិការ​ភ្នែក​ទាំង​ពីរ​ និង​ម៉ាក់​លក់​ដូរ​ម្នាក់​តែ​អាច​បញ្ជូន​ខ្ញុំ​ឲ្យ​មក​រៀន​សូត្រ​ចប់​បរិញ្ញាបត្រ​ជា​ស្ថាពរ។តាំង​ពី​តូច​ដល់​ធំ​ប៉ុន​នេះ ​ខ្ញុំ​មិន​ដែល​ស្គាល់​ពាក្យ​ថា ​រក​ម្ហូប ​រក​អង្ករ​ខ្លួន​ឯងទេ ​ទោះ​បី​ជា​​គាត់​លំបាក​ តែ​គាត់​មិន​ដែល​ឲ្យ​ខ្ញុំ​លំបាក​ដាច់​ខាត។ គាត់​ធ្លាប់​ក្រ​លំបាក​អីចឹង​ហើយ​គាត់​មិន​ចង់​ឃើញ​ខ្ញុំ​ក្រ​លំបាក​ទៀត​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ដល់​ទី​នេះ​បាន​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​ ជិះ​មក​ពី​ស្រុក​សិន​ មក​ដល់​ភ្នំ​ពេញ​បាន​ជិះ​មក​សាលា​ទៀត​ស្ទះ​ក៏​ស្ទះ​ក្តៅ​ក៏​ក្តៅ​ឃ្លាន​ក៏​ឃ្លាន​ដើរ​ឆ្ងាយ​តាំង​ពី​មុខ​សាលា​មក​ដល់​ក្នុង​សាលា​ជាង​១​គីឡូ​ដី​ ចាំ​ក៏​យូរ​តែ​គាត់​នៅ​តែ​ចង់​មក​ឃើញ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឈរ​ក្នុង​នាម​ជា​កូន​ស្រី​គាត់​ស្អាត​ហើយ​ឆ្លាត​ទៀត។សុំ​ទោស​ហើយ​ក៏​អរគុណ​សម្រាប់​ថ្ងៃ​នេះ​ និង​ចំពោះ​រឿង​គ្រប់​យ៉ាង​មួយ​ជីវិត​នេះ​កូន​សង​មិន​អស់​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​បាន​អាន​សារ​ដ៏​មាន​ន័យ​​​ប្រកប​ដោយ​ការ​ដឹង​គុណ​នេះ​​រួច​មក ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​កោត​សរសើរ​ចំពោះ​នាង​ជា​ខ្លាំង ​ដោយ​សារ​តែ​នាង​ជា​មនុស្ស​ល្អ​​​ដែល​ខិតខំ​រៀន​សូត្រ​ដើរ​តាម​គន្លង​ធម៌ ​រហូត​សម្រេច​បំណង​របស់​ឪពុក​ម្តាយ​។បើ​និយាយ​ពី​មនុស្ស​មួយ​ចំនួន​វិញ​ ឪពុក​ម្ដាយ​ខំ​ធ្វើ​គ្រប់​យ៉ាង​​​ដើម្បី​ឲ្យ​កូន​បាន​រៀន ​តែ​បែរ​ជា​មក​រៀន​​គេច​សាលា ​​បោះបង់​ការ​សិក្សា​ ​​ប្រព្រឹត្ត​អបាយ​មុខ​ផ្សេង​ៗ ​ធ្វើ​ឲ្យ​ពួក​គាត់​គ្រាំ​ចិត្ត​ ខ្មាស​ញាតិ​ស្ទើរ​​ធ្លាយ​ទ្រូង។

ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ឪពុក​ម្ដាយ​គ្រប់​រូប​នោះ ​គឺ​ចង់​ឲ្យ​កូន​ខ្លួន​មាន​ចំណេះ​ដឹង​អាច​យក​ចំណេះ​ទៅ​ប្រើ​​ក្នុង​ផ្លូវ​ត្រូវ​ ដើម្បី​ឲ្យ​ជីវិត​មានសេច​ក្តី​សុខ​ ​សុភមង្គល​ជៀស​ផុត​ពី​ភាព​ក្រី​ក្រ ​ហើយ​ដឹង​គុណ​ឪពុក​ម្តាយ​វិញ​ គឺ​គាត់​អស់​ចិត្ត​ហើយ។ ​គួរ​បញ្ជាក់​ថា ​ឪពុក​​រូប​នេះ​​​ក្លាយ​ជា​ជន​ពិការ​​ដោយ​សារ​ទឹក​អាស៊ីដ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021