នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ គេបានឃើញ ប្អូនប្រុស របស់លោកបង ឌួង ឆាយ គឺ ឌួង គីមឡុង បានចូលរោងការតាមប្រពៃណីហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ដេត ម៉ារីណា មើលទៅកម្មពិធីតូចក៏ពិតមែន មើលទៅគ្រប់គ្នាពោរពេដោយស្នាមញញឹម តែម្តង។
ក្នុងនោះ គេឃើញ ឌួង គីមឡុង បានពោលពាក្យឡើងផ្អែមទៀត ទៅកាន់ភរិយា ថា “ជាដំបូងកូនទាំងពីរ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរដែលខិតខំរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារសំរាប់កូន អគុណដែលអោយកូនមានថ្ងៃនេះ។
ក្នុងនោះ យោងតាមរយៈគណនីហ្វេសប៊ុក «Duong Long» បានពោលព្យយ៉ាងផ្អែមល្ហែមទៅកាន់ភរិយថា៖ “ជាដំបូងកូនទាំងពី អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរដែលខិតខំរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណះគ្រួសារសំរាប់កូន អគុណដែលអោយកូនមានថ្ងៃនេះ. ពិធីធំតូចមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺ ការធ្វើឡើងដោយបេះដូង ដោយក្តីស្រឡាញ់.
កូនទាំងពីនិង ចាប់ដៃគ្នាចាប់ពីពេលនេះរហូតដល់ចាស់កោងខ្នង ថែរក្សាគ្នា ផ្តល់ក្តីស្រឡាញ់អោយគ្នា និងថែរក្សាក្រុមគ្រួសារយើងទាំងមូល. អគុណហ៊ា ឆាយ អគុណនឹងហួត និងជេមួយ ដែលជួយជ្រំជ្រែងប្អូនទាំងពីរហូតមកដល់ពេលនេះ ប្អូនគ្មានអ្វីក្រៅពីអគុណនូវទឹកចិត្តដ៏ល្អរបស់ បងប្រុស និង បងស្រី ឡើយ.
ហើយក៏អរគុណដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី និងមិត្តទាំងអស់ ចំពោះការជូនពរ និង កាដូជាច្រើន ខ្ញុំពិតជាអរគុណខ្លាំងណាស់ ហើយក៏សូមទោសផង ដែលមិនបានអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមនៅក្នុងពេលនេះ.
ជាចុងក្រោយ អគុណភរិយា ដែរថែរក្សាការស្រឡាញ់អស់រយះពេល 9 ឆ្នាំ រហូតមកដល់ថ្ងៃមង្គលមួយនេះ អគុណទឹកចិត្តដ៏ល្អ ទោះមិនសូវចេះផ្អែមល្ហែម តែអ្វីដែរធ្វើគឺចេញពីរចិត្ត. ស្រឡាញ់អូនណាស់”៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។