ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវដែល ម្តាយបង្កើតលោក ឌួង ឆាយ បានចូលខ្លួនទៅកាន់តុលាការដើម្បីធ្វើការលែ ងលះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះផងដែរ ម្តាយបង្កើតលោក ឌួង ឆាយ
បានឱ្យដឹងថា ស្វាមីរបស់ខ្លួន មិនបានភ្ញាក់រលឹកដឹងកំហុសខ្លួន ដែលបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូនឌួង ឆាយ ហើយថែមទាំងប្ដឹងលែ ងលះលោកជំទាវ និង ជំរុញតុ លាការឱ្យកោះហៅ លោកជំទាវ ជាលើកទី២
ដើម្បីចូលខ្លួនទា ញហេតុផលដើម្បីលែ ងលះរឿងនេះនៅតែជជែកក្នុងបណ្តាញសង្គមលោក ឌួង ងៀប បានចេញមុខមកឆ្លើយតប គ្រប់រូបភាពចោ ទប្រកាន់របស់ ភរិយា និងសារជាសម្លេង កូនប្រសារ និងកូនធម៌ភរិយា ដែលបំណងធ្វើឲ្យលោក មានទោ សនោះ។ តែផ្ទុយទៅវិញគ្រួសារមានរឿង អ្នកដែលឈឺចាប់នោះគឺ កូនៗ បើទោះបីជា កូនៗទាំង៤ធំដឹងក្តី អាយុច្រើនក៏ពិតមែន ប៉ុន្តែ គ្រួសារមានបញ្ហា ល្បីក្នុងសង្គមនេះ
បានប៉ះពាល់អារម្មណ៍កូនៗបាត់ទៅហើយ។ នេះប្រសិនបើយើង ងាកទៅមើល កូនស្រី លោក ឌួង ងៀប បានរៀបរាប់ពី លើការបកស្រាយឪពុក យ៉ាងដូច្នេះថា ៖បាតដៃក៏សាច់ខ្នងដៃក៏សាច់ តែបេីសិនអ្នកទាំងអស់
គ្នាសួរខ្ញំថា ទ្រព្យសម្បត្តិស្តុកស្តំដែលប៉ាខ្ញំបានបន្សល់អោយពួកខ្ញំ ពួកខ្ញំយកមួយណា “ខ្ញំយកប៉ាខ្ញំ” សម្រាប់សង្គមមួយនេះលុយសំខាន់ណាស់ តែចំពោះពួកខ្ញំគ្រួសារធំធេងជាងអ្វីៗទំាងអស់ មានគ្រួសារ ទេីបមានលុយ ទោះមានរឿងអ្វីបានកេីតឡេីងក៏ដោយក៏ពួកកូននៅតែចង់អោយប៉ាត្រឡប់មកវិញធ្វេីជាប៉ាពួកកូនដដែល អាក្រក់ឫល្អប៉ានៅតែជាប៉ារបស់ពួកកូនជារាងរហូត៕