កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ លោក តាំង គីមហេង អតីតម្ចាស់ផលិតកម្ម KH Promotion ដែលជាផលិតកម្មដ៏ល្បីខ្លាំងកំឡុងឆ្នាំ៩០
ដោយនៅពេលនេះលោកធ្លាក់ខ្លួនទៅជាអ្នកលក់ពុទ្រា និងពុទ្រាឆឹងស្ក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។ ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ
គឺឥលូវនេះអតីតម្ចាស់ផលិតកម្មចម្រៀងដ៏ធំខាងលើបានបង្ហោះសារផ្សព្វផ្សាយថា លោកក៏ទទួលសាវាកម្មដឹកជញ្ជូនឥវ៉ាន់ទូទាំងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញដែរ ដោយថ្លៃសេវាត្រឹមតែ ៤ពាន់រៀលប៉ុណ្ណោះ ។
លោក តាំង គីមហេង បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំបាទឈ្មោះ គឹម ហេង បើអ៊ំ ពូ មុីង បងប្អូនត្រូវការដឹកអីវ៉ាន់យកទៅជូនអតិថិជនក្នុងខ័ណ្ឌទាំង១៤នៃក្រុងភ្នំពេញ
ខ្ញុំដឹកយកសេវ៉ាតែ៤ពាន់រៀលទេសូមមេត្តាជួយចែកការងារខ្ញុំធ្វើផង លេខទូរស័ទ្ទខ្ញុំ 010555563/090868382 សូមអរគុណ សូមគោរពនៅការរីករាយដឹកជញ្ជូនដោយរហ័សទាន់ចិត្ត” ។
យ៉ាងណាក៏ដោយបើមើលតាមជីវភាពជាក់ស្ដែង ដែលលោក តាំង គីមហេង បង្ហាញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដូចជាមិនមានការលំបាកខ្វះខាតឡើយ
ដោយលោកមានទាំងផ្ទះល្អរស់នៅ ហើយថែមទាំងមានផ្ទះជាន់ទី ១ពីរល្វែងជាប់គ្នាសម្រាប់ជួលទៀតផង ។យ៉ាងណាក៏ដោយសម្រាប់អាជីព
របស់លោក តាំង គីមហេង បច្ចុប្បន្ន បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកដែលធ្លាប់ស្គាល់ផលិតកម្ម KH Promotion កន្លងមក ៕