Connect with us

កំសាន្ត&ប្លែកៗ

សែនអាណិតក្មេងម្នាក់នេះណាស់ខំប្រឹងហែលឆ្លងសមុទ្រដេីម្បីមកប្រទេសអេស្ប៉ាញដេីម្បីភៀ.ស.ខ្លួនតែសំណាងអាក្រ.ក់ត្រូវបាន.ទា.ហា.ន.អេស្ប៉ាញ.ចា.ប់.បានក៏ប៉ុន្តែក្មេងម្នាក់នោះបែរជានិយាយពាក្យថាសុខចិ.ត្ត.ស្លា.ប់.នៅទីនេះមិនត្រលប់ទៅវិញទេ

ក្មេង​ប្រុស​សញ្ជាតិ​ម៉ារ៉ុក​ម្នាក់ ដែល​ប្រើប្រាស់​ដប​ប្លាស្ទិក​ចង​ជាប់​ខ្លួន ហែល​ឆ្លង​ពី​ប្រទេស​ខ្លួន​ទៅ​តំបន់ Ceuta ប្រទេស​អេស្ប៉ាញ ក្នុង​សប្ដាហ៍​នេះបាន​និយាយ​ថា រូប​គេសុខ​ចិត្ត​ស្លា.ប់​ជាជាង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ារ៉ុក​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទាហាន​អេស្ប៉ាញ មុន​បញ្ជូន​គេ​ត្រឡប់​ទៅ​វិញ ។ក្មេង​ប្រុស​រូប​នេះ បាន​ធ្វើ​ឱ្យ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ចាប់​អារម្មណ៍​ជា​ខ្លាំង ខណៈ​រូប​គេ​បាន​អណ្ដែត​លើ​ទឹក​ជាមួយ​អាវ​យឺត​ពណ៌​ខ្មៅ គ្រប​លើ​ដប​ប្លាស្ទិក ដើម្បី​អាច​បណ្ដែត​ខ្លួន​ឆ្លង​ទៅ​ប្រទេស​អេស្ប៉ាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សម្ដី​ទាហាន​អេស្ប៉ាញ​ម្នាក់​បាន​និយាយ​ថា «ក្មេង​នោះ​មិន​ចង់​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ។ រូប​គេ​មិន​មាន​គ្រួសារ​នៅ​ប្រទេស​ម៉ារ៉ុក​ទេ ហើយ​គេ​ក៏​មិន​ខ្វល់​ឡើយ បើ​ទោះ​ជា​ត្រូវ​ស្លា.ប់​ក៏​ដោយ ។ គេ​សុខ​ចិត្ត​ស្លាប់ ជា​ជាង​ត្រឡប់​ទៅ​ម៉ារ៉ុក​វិញ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​រូប​នេះគឺ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ប្រមាណ ៨ ពាន់​នាក់ ដែល​បាន​ហែល​ឆ្លង​វារ​ឡើង​តាម​របង​ព្រំ​ដែន ចូល​តំបន់ Ceuta ក្នុង​សប្ដាហ៍​នេះ ក្រោយ​ក្រុង Rabat បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន​នោះ ។ ប្រទេស​អេស្ប៉ាញ​ភ្លាមៗ ក៏​បាន​ដាក់​ពង្រាយ​ទ័ព​ទៅ​តំបន់ Ceuta ដើម្បី​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ម៉ារ៉ុក ហើយ​ក៏​បាន​ហៅ​ស្ថានការណ៍​នេះ​ថា​ជា​វិបត្តិ​មួយ​សម្រាប់​អឺរ៉ុប ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021