សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មគ្រប់រឿង។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ព្រះតេជគុណ ឌួង ឆាយ បានប្រាប់ឲ្យដឹងថា
“ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ ទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។
សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ)
សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។
ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខ ទាំងពួង គ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។
សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ។”។ក្រោយឃើញរូបភាពបងប្រុស មើលទៅស្រកគីឡូច្រើនពេក ដល់ថ្នាក់ ធ្វើឲ្យ ប្អូនស្រី លោកបង ឌួង ឆាយ ពោលពាក្យមួយឃ្លា ដ័រំជួលចិត្តថា ៖
“My brother slim a lot..but this lesson will make all of us stronger we will always be there for u hea”។ ប្រែថា “បងប្រុសរបស់ខ្ញុំស្រកគីឡូច្រើនណាស់ ប៉ុន្តែមេរៀនមួយនេះ នឹងធ្វើឲ្យយើងទំាងអស់គ្នា កាន់តែរឹងមាំជាងមុន ពួកខ្ញុំនឹងនៅក្បែរហ៊ាជានិច្ច។”៕