សូមរំលឹកឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាប រួចមកហើយ នូវរឿងដ៏ផ្ទុះកក្រើកមួយពាក់ព័ន្ធ ទំនាស់ រវាងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោ
ទប្រកាន់គ្នា ទៅវិញទៅមកក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង
សៀ ថា បានប៉ុនប៉ងរំលោភ សេពសន្ថវៈលើរូបនាង។ពាក់ព័ន្ធរឿងកំពុងផ្ទុះកក្រើកខ្លាំងនេះ សម្តេចតេជោ បញ្ជាឱ្យក្រុមមេធាវី ការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់, នាងបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាពអាសអាភាស ដែលប្រឌិតដោយឧក្រិដ្ឋជនណាមួយនោះ។
ចំណែកមុននេះបន្តិច នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញធ្លាយ វីដេអូថ្មីមួយទៀតហើយ ដែលមានរយៈពេលជាង ១១នាទី ដែលបានបង្ហាញពីសកម្មភាព ឧកញ៉ា ហេង សៀ បានបើករថយន្តទៅយកកញ្ញា មានពេជ្ររីតា នៅថ្ងៃកើតហេតុនាថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ នៅក្បែរផ្សារគីឡូលេខ ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖