Connect with us

កំសាន្ត&ប្លែកៗ

រឿងពិតត្រូវលាតត្រដាងហេីយពេលនេះ…! មាន ពេជ្ររីតា ទម្លាយខ្ទេចគ្មានសល់ ជុំវិញរឿងទាំងអស់កើតឡើងជាមួយ ឧកញ៉ា ហេង សៀ

សំណុំរឿងក្តីក្តាំរវាងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យប ណ្ដឹ ងដ៏ចម្រូងចម្រាស់ជាមួយឧកញ៉ា ហេង សៀ កន្លងមក បានក្លាយជាប្រធានបទក្តៅងំមួយដែលមហាជនជាច្រើន កំពុងតែតាមដាន និង ចង់ដឹងរឿងរ៉ាវពិតប្រាកដយ៉ាងណា នៅពីក្រោយរឿងរ៉ាងដែលបានកើតឡើងកន្លងមករវាង កញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈសំណុំរឿងក្តីកំពុងដំណើរការនោះ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ កញ្ញា មាន ពេជ្ររីតា បានបង្ហាញខ្លួនជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺបន្ថែមលើករណីជ ម្លោះជាមួយឧកញ៉ា ហេង សៀ ដោយក្នុងសេចក្តីបំភ្លឺនោះ ពិធីការិនី មាន ពេជ្ររីតា បានលើកឡើងពីហេតុការណ៍ពិស្តារទាំងអស់ក្នុងថ្ងៃកើតហេតុ ក្នុងរថយន្ត និង រឿងមួយចំនួនទៀតពាក់ព័ន្ធនឹងឧកញ៉ា ហេង សៀ ដែលបានចោទប្រកាន់លើនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីចង់ដឹងរឿងរ៉ាវបែបណា ដែលបានកើតឡើងចំពោះ កញ្ញា មាន ពេជ្ររីតា សូមអានការស្រាយបំភ្លឺរបស់កញ្ញា មាន ពេជ្ររីតា ដែលដកស្រង់តាមប្រភពសារព័ត៌មាន Freash News ដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១ នាងខ្ញុំត្រូវបាននគរបាលជាបុរសៗចំនួន ០៧ នាក់ មកនាំខ្លួនដោយគ្មានដីកា ដោយនិយាយថា ឲ្យនាងខ្ញុំទៅបំភ្លឺតែ ១ ភ្លែតទេ នៅប៉ុស្តិ៍ខណ្ឌទួលគោក ពេលទៅដល់នគរបាលជាបុរស ០៣ នាក់ បានបង្ខំសាកសួរយកចម្លើយអស់រយៈពេល ០៣ ថ្ងៃ ០៣ យប់ ដោយមិនឲ្យនាងខ្ញុំត្រលប់មកផ្ទះវិញទេ និង បានបញ្ជូនបន្តមកតុលាការ សាកសួរចម្លើយ ជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្នុងស្ថានភាពភ័ យខ្លា ច ត ក់ ស្លុ ត អត់ងងុយ និង អារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឱ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរ បានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់នៅឡើយ។ ក្រោយពេលនាងខ្ញុំទទួលបានការការពារសិទ្ធិ តាមផ្លូវច្បាប់ពីសំណាក់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នាងខ្ញុំទទួលអាម្មរណ៍កក់ក្តៅ និង មានស្មារតីនឹងនរឡើងវិញ ហេតុនេះហើយទើបនាងខ្ញុំសុំធ្វើការឆ្លើយបំភ្លឺបន្ថែម ដូចខាងក្រោម ៖

នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។

ដោយផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារៈ ដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងខ្ញុំឡើងឡានជាមួយគាត់សិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ហើយត្រលប់ទៅវិញ ម្យ៉ាងទៀតនាងខ្ញុំក៏ត្រូវទៅលាងសក់ដែលកំពុងអប់។ នៅពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយឡើងឡានតែមួយភ្លែត ដោយគាត់ចង់និយាយការងារជាមួយ (រឿងធ្វើជាពិធីការនីក្នុងកម្មវិធីសម្ពោធរោងចក្រ) ។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ (ផ្នែកខាងស្តាំអ្នកបើក) ។

ពេលនាងខ្ញុំចូលអង្គុយក្នុងឡាន ស្រាប់តែឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ដោយថា ប្រដា ប់ភេ ទគាត់ឡើង គាត់ចង់រួ មភេ ទខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូមភេ ទជាមួយគាត់ និងបាននិយាយថាប្រពន្ធគាត់មិនព្រម អោយគាត់រួមភេ ទជាមួយទេ តាំងពីចាក់វ៉ាក់សាំងកូវីដមកម៉្លេះ។ ពេលនោះនាងខ្ញុំបានប្រកែកដា ច់អ ហ ង្ការ និងទាមទារអោយគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូ កលា ន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វាឡានលោតចេញ។ ពេលនោះគាត់បានឈប់ឡានបន្តិច ហើយបានចាប់ទា ញដៃនាងខ្ញុំជាប់ និងបានគម្រាមនាងខ្ញុំថា គាត់មានកាំភ្លើ ង នាងខ្ញុំមានអារម្មណ៍ត ក់ស្លុ ត វិ លវ ល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូ កលា ន់បាន ។

ឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ដែលជាកន្លែងស្ងា ត់ គាត់បានបន្ត គម្រាមនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រយ័ត្ន គាត់មានកាំភ្លើ ង។ នាងខ្ញុំពុំបានឃើញកាំភ្លើ ងទេ តែឈ្មោះ ហេង សៀ បានធ្វើសកម្មភាពដូចកំពុងរា វ រកកាំភ្លើ ង ដែលនាំអោយនាងខ្ញុំកាន់តែភិតភ័ យ ហើយឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូ កស្ទា បគ ល់ភ្លៅ និង បំពានមកលើរាងកាយរបស់នាងខ្ញុំ តែនាងខ្ញុំព្យាយាមរើបំរាស់ និងប្រាប់អោយគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំងកំរោលមកលើនាងខ្ញុំដដែលៗ។ ការព្យាយាមម្តងហើយម្តងទៀត ម្តងលួ ងលោ ម ម្តងសំឡុតគំរាម និងបំពារបំពាននោះ មានរយៈពេលយូរក្រែលដែរ ។

ដោយមិនអាចមានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក ពេលនោះនាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយ ហើយឈ្មោះ ហេង សៀ ក៏បានលូ កចា ប់ជើងរបស់នាងខ្ញុំ ធ្វើអោយនាងខ្ញុំដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅចន្លោះកណ្តាលកៅអី។ ពេលនោះហើយដែលជាឱកាស សម្រាប់ឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូ កដៃទាញសំព ត់ ក្នុងបំណងសម្រា តនាងខ្ញុំ។ នាងខ្ញុំកាន់តែត ក់ស្លុត ចំពោះទង្វើដ៏កំរោ លរបស់គាត់ ដែលនៅតែបន្តបំពារបំពានមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេស្រវាយកកាំបិ តពីក្នុងកាបូប មកក្រវា សចុះក្រវា សឡើង បំណងការពារកុំឲ្យឈ្មោះ ហេង សៀ នេះ រំលោ ភបានផង និងធ្វើយ៉ាងណាអោយតែបានបើកទ្វារចេញរួចពីក្នុងឡាន។

នៅពេលខ្ញុំវា សកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផង និងមិនមានស្មារតីនឹងនរទាល់តែសោះ។ នៅពេលឈ្មោះ ហេង សៀ ដកខ្លួនថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយគិតថាជាទូរស័ព្ទរបស់ខ្លួនឯង ជ្រុះធ្លា ក់។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ បកក្រោយដោយពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណាទេ នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ ។

នាងខ្ញុំសូមបញ្ជាក់ជូនថា ៖ ការដា ក់កូនកាំបិ តក្នុងកាបូបនេះ គឺដាក់ជាប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមានតម្រូវការ នេះជាទម្លាប់របស់មនុស្សស្រី។

ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទមកចុចស្រាប់តែជាប់ Password ទើបនាងខ្ញុំបានដឹងថា បានយកទូរស័ព្ទច្រឡំ ប៉ុន្តែនាងខ្ញុំមិនអាចទាក់ទងទៅឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទនេះទេ ព្រោះឈ្មោះនេះទើបតែប៉ុនប៉ងរំលោ ភនាងខ្ញុំ។ ដោយពុំដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះពាល់ ឬប្រើប្រាស់អ្វីទាំងអស់។

នៅថ្ងៃទី០៨ ទើបនគរបាលខណ្ឌទួលគោក បានមកល្បួងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹងរបស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួ ចយកទូរស័ព្ទនិងចាក់គេ ហើយបានឃា ត់ខ្លួននាងខ្ញុំ រយៈពេល០៣ថ្ងៃ០៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។

ពេលនាងខ្ញុំត្រូវបានឃា ត់ខ្លួន ពាក់ព័ន្ធនឹងការចោទថា លួចទូរស័ព្ទ នាងខ្ញុំក៏បានប្រាប់រឿងរ៉ាវនេះទៅម្តាយ, ម្តាយនាងខ្ញុំក៏បានរកឃើញទូរស័ព្ទនេះ ហើយដោយពុំដឹងថា ត្រូវធ្វើដូចម្តេច ម្តាយនាងខ្ញុំក៏បានទៅពិភាក្សាជាមួយលោក ដេវីដ ឆាណា យវា ដែលបងប្អូនណែនាំអោយស្គាល់ ហើយគាត់ក៏បានផ្ញើទូរស័ព្ទនោះ ទុកនៅនឹងពូដេវីដនោះសិនទៅ។ បច្ចុប្បន្នទូរស័ព្ទនេះត្រូវបានប្រគល់ជូនសមត្ថកិច្ចលោកពូ ឆៃ ស៊ីណារិទ្ធ រួចហើយ។

រាល់ការចោ ទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លា ប់បានរួមភេ ទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កា ច់ដោយព្រៃផ្សៃថោ កទា ប និងមើលងាយដល់ស្ត្រីភេ ទទ ន់ខ្សោយ អមនុស្សធម៌បំផុត របស់បុគ្គលល្មោ ភកា ម ហេង សៀ នេះ ។ ជាការពិតនាងខ្ញុំ ពុំដែលមានទំនាក់ទំនងស៊ីជ ម្រៅស្នេហាអី ជាមួយមនុស្សប្រភេ ទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា ។

នាងខ្ញុំ បានសុំអោយលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោ ទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទិ្ធរបស់នាងខ្ញុំ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយកកាំ បិ តនេះមកក្រវា សចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតពីអំពើ ដ៏ឃោ ឃៅ ព្រៃ ផ្សៃថោ កទា បបំផុត និងពីការប៉ុនប៉ងរំលោ ភនាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះប៉ុណ្ណោះ។

នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើល្មើ ស បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹ ងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ ។

នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង ៕ ប្រភព ៖ Fresh News

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021