ល្បីពេញបណ្តាញសង្គមតែម្តងទាក់ទងទៅនឹង គូស្នេហ៍មួយគូដែលមានអាយុខុសគ្នា៥៦ឆ្នាំ បានរៀបការជាមួយគ្នានៅក្នុងប្រទេសម៉ាឡេស៊ី។
នាង Nuraeni មានអាយុត្រឹមតឺ២៧ឆ្នាំប៉ុណ្ណោះតែត្រូវ បានធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតា Sudirgo ដែលមានអាយុ៨៣ឆ្នាំ តាំងពីនាងបានជួបលោកតាលើកដំបូងមកម៉្លេះ។
បើយោងតាមប្រភពព័ត៍មានបានឲ្យដឹងថា លោកតា Sudirgo គឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់នៅក្នុងតំបន់ Desa Jatilaba ដែលមានមនុស្សម្នាជាច្រើនទៅរកគាត់ដើម្បីឲ្យជួយទាយពីជោគវាសនារបស់ខ្លួន។ ស្រាប់តែ នៅថ្ងៃមួយ ឪពុកម្ដាយខាងស្រី បាននាំកូន មកផ្ទះលោកតា Sudirgo ឲ្យគាត់ជួយទាយពីជោគវាសនារបស់កូន ស្រាប់តែពេលនោះបានធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតាភ្លាមៗ។
ក្រោយមកនាង Nuraeni តែងតែទូរស័ព្ទទៅលោកតា និងទៅលេងផ្ទះលោកតារាល់ថ្ងៃទំនេរ រហូតធ្វើឲ្យលោកតាបាក់ចិត្ត លង់ស្នេហ៍ជាមួយនាងដែរ។ ពួកគេទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហាចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩មកម៉្លេះ នឹងស្រលាញ់គ្នាជាខ្លាំង។
លោកតាមិនចង់រៀបការទេខ្លាចអ្នកជិតខាងសើចចម្អក់តែព្រោះតែសេចក្តីស្រលាញ់គាត់ក៏សម្រេចចិត្តរៀបការជាមួយគ្នាធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការច្រណែននឹងលោកតាជាខ្លាំងបានប្រពន្ធក្មេងហើយស្អាតទៀត។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕