ក្រោយលាចាកសិក្ខាបទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ លោកបង ឌួង ឆាយ បានបង្ហោះសំណេរមួយដែលមិនធ្លាប់ឃើញពីមុនមក និង ជាសំណេរៀបរាប់ដែលឈឺចាប់ខ្លោចផ្សារបំផុតជីវិត ដ្បិតបានធ្លាក់ដល់ចំណុចមួយដែឡនឹកស្មានមិនដល់ សូម្បីកូនៗក៏មិនអាចជួបមុខ។
ដោយអារម្មណ៍ជាឪពុកដែលធ្លាប់តែជួបមុខព្រឹកល្ងាច និងមើលថែទំនុកបំរុងគ្រប់បែបយ៉ាង តែបែរជាត្រូវឃ្លាតឆ្ងាយ គ្មានសូម្បីសិទ្ធជួបមុខផងនោះ លោក ឌួង ឆាយ បានរៀបរាប់យ៉ាងដូច្នេះថា «ពុកសូមទោសណាកូនៗដែលពុកគ្មានសម្ថភាពមើលថែគ្រួសារអោយបានល្អ ។ បង្កើតកូនៗមករងទុកដោយសារពុក ។ ពុកពិតជានឹកកូនៗណាស់ជាង២ខែនេះមិនបានជួប និងគ្មានសម្ថភាពក្នុងការជួបឱបថើបកូនៗ ។
ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ ។ ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ ។ អានិតជាគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើមជាង 1 ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែល
មនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់» ។
ជុំវិញការបង្ហោះរ៉ាយរ៉ាប់រៀបរាប់ភ្ជាប់ដោយអារម្មណ៍សោកសៅរបស់លោក ឌួង ឆាយ ខាងលើនេះ មានមតិមហាជនជាច្រើនបានលើកឡើង ព្រមជាមួយការលើកទឹកចិត្ត និងជូនពរលោកផងដែរ ៕