លោក ឆាង សុង អតីតប្រវត្តិជារដ្ឋមន្រ្តីខាងក្រសួងពត៏មានជេីងចាស់ដែលបាគ្រប់គ្រង់នៅក្នុងការប្រតិបត្តិការណ៏ឯកសាខាងវិស័យពត៏មានគ្រប់ស្ថាប័ននឹងបានធ្វេីអោយវិស័យពត៏មាននៅក្នុងស្រុកខ្មែរមានការទទួល
ស្គាល់ជាខ្លាំងនៅក្នុងស្រុកឬក្រៅស្រុកផងដែរ។លោកក៏បានជួយនៅក្នុងវិស័ួនៃការអភីវឌ្ឍន៏ដល់សង្គមច្រេីនខ្លាំងផងដែរមុនពេលដែលលោកបានចូលនិវត្តន៏តែជាអកុសលលោកក៏បានធ្វេីការចាកចេញឆ្ងាយពីប្រទេសកម្ពុជាទៅរស់នៅក្នុងសហរដ្ឋអាមេរិកបាត់ទៅ។
នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នេះតាមរយៈ អ្នកស្រី អេង លីគង់ Lykuong Eng ដែលត្រូវជា ក្មួយស្រីរបស់លោក ឆាង សុង បានផ្ដល់ព័ត៌មានឱ្យបានដឹងថា លោក ឆាង សុង អតីត ក្រសួងឃោសនាការ និងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ បានទទួលមរណភាពក្នុងវ័យ ៨២ ឆ្នាំ នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៃទឹកដីសហរដ្ឋអាមេរិក ។
ក្នុងការបាត់បង់នេះ អ្នកស្រី បានបង្ហោះហ្វេសប៊ុក ចូលរួមសោកស្តាយ ក្នុងការបាត់បង់ធនធានមនុស្សដ៍ល្អសម្រាប់កម្ពុជា និងបានពោលថា « ក្មួយពិតជាមានការសោកស្តាយលោកពូជាខ្លាំង សម្រាប់ការបាត់បង់ធនធានមនុស្សដូចជាលោកពូ និងសោកស្តាយដោយមិនបានទៅចូលរួមបុណ្យសព ដោយផ្ទាល់នៅលើទឹកដីសហរដ្ឋអាមេរិក » ៕