ខណៈពេលនេះបញ្ហារបស់ឧកញ៉ា ហេង សៀ និងតារាវ័យក្មេង កញ្ញា មាន ពេជ្ររីតា ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីឧកញ៉ា ហេង សៀ កំពុងសម្រាកនៅមន្ទីរពេទ្យ ហើយកញ្ញា មាន ពេជ្ររីតា មានសេរីភាពបណ្តោះអាសន្នឡើងវិញ ជាពិសេសគឺក្រោយពេលកូនប្រសារឧកញ៉ា ហេង សៀ គឺលោក ឃន ឈុនដារ៉ា ត្រូវបានតុលាការកោះហើយ និងបំភ្លឺ ក្រោយមកត្រូវបានតុលាការដោះលែង ថែមទាំងលោកបានចេញលិខិតសុំទោស ដែលមានអត្ថន័យថា:
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខ្ញុំពិតជាបានចែករំលែករូបភាព មិនសមរម្យ មួយសន្លឹកនៅមនុស្ស ៧ នាក់ តាមប្រព័ន្ធ What App និង Telegram។ ខ្ញុំសូមបញ្ជាក់ថា រូបភាពនេះ ខ្ញុំបានទទួលពីគេដែរ តាមទូរស័ប្ទ ហើយខ្ញុំក៏ពុំដឹងពីប្រភពដើមនៃរូបភាពមិនសមរម្យនេះដែរ។ ខ្ញុំពិតជាសោកស្តាយ ដោយបានចែករំលែកបន្ត ប្រសិនបើរូបនេះ អាចបង្កើតឲ្យមានការភាន់ច្រលំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្ងៃថ្លូររបស់កញ្ញា មាន ពេជ្ររីតា ខ្ញុំសូមអភ័យទោសចំពោះការចែករំលែករូបភាពនេះ និងសន្យាមិនអោយកើតឡើងជាថ្មីទេ។
ថ្ងៃដដែល ខ្ញុំពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួន២នាក់ ដែលម្នាក់មានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ដូចឪពុកក្មេកខ្ញុំឈ្មោះ ហេង សៀ ពិតប្រាកដមែន។ ការស្វែងរកមនុស្
សទាំងពីរនេះ គឺគោលបំណងដើម្បីថតវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់អំពី ដំណើររឿងហេតុដែលបានកើតឡើងនៅថ្ងៃនោះ តែមិនសម្តែងដើម្បីថតរឿងលើគ្រែ នោះទេ។ ដូច្នេះសូមបងប្អូន និងសាធារណៈជន មេត្តាទទួលជ្រាប និងសូមការអភ័យទោសផងដែរ។
ដោយមានការចង់ដឹងពីមហាជន ស្រាប់តែនៅព្រឹកនេះ លោក មាស រិទ្ធី បានលើកយកព័ត៌មាននេះមកនិយាយបន្ថែម ដោយលោកបានបញ្ជាក់ថា វាំងននខ្មៅ ត្រូវបានបិទបណ្តើរៗហើយ មនុស្សណាក៏មានកំហុសដែល ប៉ុន្តែអោយតែចេះទទួលស្គាល់ ច្បាប់គឺជាច្បាប់ មិនមែនទៅជាសេចក្តីសម្រេចទេ បុគ្គលខុសគឺបានទទួលស្គាល់ រលត់ដោយផ្លូវច្បាប់ទៅ ហើយបើបានជារន្ធល់ហើយ យើងកុំបង្កអោយមានការគុំគួនគ្នា ហើយអ្វីដែលអាចប៉ះប៉ូវៗទៅ អ្វីដែលអាចយោគយល់បានក៏យោគយល់ទៅ៕ សូមទស្សនាវីដេអូខាងក្រោមនេះ: