ឃេីញហេីយពិតជាអាណិតខ្លាំងណាស់ហេតុតែជីវភាពក្រីក្រ សម្រាលកូនទើបតែបាន ៣ ថ្ងៃសុខចិត្តបីកូនមកអង្គុយលក់បន្លែទាំងខ្លួនសរសៃរខ្ចីដែលធ្វេីអោយបងៗជាស្រ្តីជាច្រេីននៅជិតនោះខ្លោចចិត្តយ៉ាងខ្លាំង

ជីវិតដែលកេីតមកលេីលោកវាមិនដូចគ្នាទាំងអស់នោះទេមានខ្លះក្រមានខ្លះមានឯមួយចំនួនទៀតគេជោគជ័យទៅលេីជិវិតគេនឹងមួយចំនួនទៀតក៏មិនបានជោគជ័យនៅក្នុងជីវិត។សង្គមដែលយេីងរស់នៅពិតជាដឹងច្បាស់ណាស់មានគ្រប់ទិដ្ឋភាពដែលយេីងបានឃេីញមានបុគ្គលជាច្រេីនដែលបានតស៊ូរទាំងយប់ទាំងថ្ងៃសឹងតែគ្នានពេលសម្រាកនោះទេទម្រាំតែបានផល។ក៏ប៉ុន្តែយេីងក៏ត្រូវតែជួយទោដល់អអ្នកដែលគេអត់ផងដែរមិនមានអ្នកណាចង់ក្រនោះទេតែធ្វេីយ៉ាងមុិចបេីជីវភាពគ្នាបែបនេះហេីយបេីសិនយេីងស្អប់អ្នកក្រនោះអ្នកដូចជាស្អប់ពីដេីមកំណេីតខ្លួនឯងអញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មហាជនជាច្រើនមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Borey Pen បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់ស្រ្តីម្នាក់ ដែលអះអាងថាទើបតែសម្រាលកូនបាន ៣ ថ្ងៃតែប៉ុណ្ណោះ ក៏សម្រេចចិត្តចេញមកលក់ដូរនៅតាមចញ្ចើមផ្លូវ ដោយសារតែខ្វះខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាគួរឲ្យសង្វែគ និង លើសពិអាណិតណាស់ចំពោះស្រ្តីខាងលើនេះណាស់ ដោយខំតស៊ូទាំងត្រដរចេញមកលក់ដូរទាំងដៃម្ខាងបីកូនទទឹកដៃ ដៃម្ខាងទៀតដាក់លើជង្គង់ ក្នុងទឹកមុខគួរឲ្យសង្វែគ ក្រោកឡើងតស៊ូជំនះ ព្រោះតែដើម្បីជីវភាពគ្រួសារស្ថិតក្នុងស្ថានភាពដ៏លំបាកនាសម័យកូវីដ១៩ ចង្រៃមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានធ្វើការបង្ហោះសារអមដោយរូបភាពគួរឲ្យស្រងេះស្រងោចថា៖ «បងស្រីម្នាក់សម្រាលកូនបានត្រឹមតែ ៣ ថ្ងៃចេញមករកលុយដើម្បីជីវិត តើមានអ្នកណាយល់ពីទុក្ខលំបាកមួយនេះទេ ពេលខ្លះពូៗត្រូវចេះបើកភ្នែកខ្លះបិទភ្នែកខ្លះទៅពូៗ ។ រយលានអន័យ អ្នកដែលដឹងបានយល់ ខ្ញុំអាណិតគាត់លើសពីអាណិតទៅទៀតជីវិត ម្តុំកំពង់ចម្លងស្វាយជ្រុំ ខាងជ្រោយចង្វារផ្លូវកែវចិន្តាសូមបងប្អូនជួយទិញគាត់ផង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបឃើញរូបភាព និង ការបង្ហោះបែបនេះហើយ មហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានស៊ែចែករំលែកបន្តគ្នាពីមួយទៅមួយ ពោលពាក្យអាណិតទៅដល់បងស្រីដែលសសៃខ្ចី ទើបសម្រាលកូនរួចក៏ចេញមកលក់ដូរ គួរឱ្យសង្វែកចំពោះគាត់ខ្លាំងណាស់ ៕

Leave a Reply