មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានការបែ កធ្លា យវីដេអូឃ្លីប ដែលបង្ហាញអំពីជម្លោះរវាងឧកញ៉ា លាន អាព្រីលគីនីន និងប្រជាពលរដ្ឋ
ដែលបានជជែកគ្នាយ៉ាងតឹងសរសៃករ រហូតធ្វើឲ្យឧកញ៉ា លាន អាព្រីលគីនីន ផ្ទុះកំហឹងក៏បានតំឡើងសំឡេងបានជេរម៉ែគូជម្លោះទៀតផង ។
យោងតាមគណនីហ្វេសប៊ុក យូ ហួត ដែលបានបង្ហោះវីដេអូឃ្លីប មានរយៈពេល៣៩នាទី កាលពី២ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា
« លោកឧកញ៉ា លាន អហ្វ្រីគីនីន ដែលជាអតីតអ្នកសិល្បៈ និងពិធីករដ៏ល្បីឈ្មោះ ដែលបានបាត់មុខយ៉ាងយូរ បង្ហាញមុខម្ដងផ្អើលអស់ពិភពគុណ តើមានរឿងអ្វីឲ្យយពិតប្រាកដ បានជាតានតឹងដល់ថ្នាក់នេះ»។
តាមរយៈវីដេអូឃ្លីបនោះ បានឲ្យដឹងថា ដើមចមនៃជម្លោះរវាងឧកញ៉ា លាន អាព្រីលគីនីន និងប្រជាពលរដ្ឋ គឺផ្តើមឡើងដោយការបិទផ្លូវពីសំណាក់ឧកញ៉ា លាន អាព្រីលគីនីន ។