រូបសម្រស់ពិតជាសំខាន់ណាស់មិនថាប្រុសឫស្រីទេ ទើបម្នាក់ៗខំចំណាយដើម្បីកែកុន ទិញផលិតផលផ្សេងៗមកប្រើ ព្រោះតែចង់ស្អាត។ ចំពោះការប្រើផលិតផល ទទួលបានផលមែន ប៉ុន្តែផលិតផលខ្លះក៏បានបំផ្លាញយើងផងដែរ។
ជាក់ស្ដែងយោងតាមប្រភពពត៏មានបានឲ្យដឹងថា តារាស្រីដែលកំពុងតែមានប្រជាប្រិយភាពប្រចាំបុស្តិ៍ទូរទស្សន៍ថៃលេខ៨ កញ្ញា Joon Cholrudee Amornluk ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយមានអាការះឃើញមានកន្ទួលរមាស់ក្នុងពេលថតរឿងភាគយន្តមួយ។
ជាក់់ស្ដែងក្រោយការពិនិត្យរបស់គ្រូពេទ្យបានអាចសន្និដ្ឋានបានថានេះបណ្ដាលមកពីការប្រតិកម្មជាមួយនឹងសេរ៉ូមបំប៉នស្បែកឲ្យស តែយ៉ាងណាវាមិនប៉ះពាល់ដល់អាយុជីវិតដោយសារ សារ៉ូមប្រភេទនេះជាប្រភេទវីតាមីន ហើយនេះព្រោះតែសេរីរាង្គរបស់តារាស្រីនេះមិនទាំន់ស៊ាំងនឹងការប្រតិកម្មបែបនេះ។
ក្រោយមហាជននិងសិល្បះមិត្តរួមទាំងអស់បានដឹងក៏បានជូនសារជូនពរដល់តារាស្រី Joon ឲ្យឆាប់ជាសះស្បើយ និងអាចបានវិលត្រឡប់មកបំពេញការងារដូចធម្មតាវិញ៕