មានដីទំនេរកុំទុកចោលអី!! ដាំឫស្សីទំពាំងផ្អែម កំពុងមានទីផ្សារ ដោយមួយខែៗលក់បាន ៣ទៅ៤លានរៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីម្នាក់ឈ្មោះ បុល សុវណ្ណ អាយុ ៣២ ឆ្នាំរស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង ដែលពេលនេះដាំឫស្សីទំពាំងផ្អែមបាន ១០០០ ដើម អាចរកចំណូលបានពីការលក់ទំពាំងក្នុង ១ ខែ ពី ៣ ទៅ ៤ លានរៀល និង លក់ពូជកូនឫស្សីផ្អែមមួយរដូវៗបានរាប់ម៉ឺនដុល្លារ ។ ដូច្នេះអ្នកមានដីកុំទុកឱ្យទំនេរគួរដាំឫស្សីទំពាំងផ្អែម ដើម្បីបានចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បុល សុវណ្ណ បានបង្ហើបឱ្យដឹងថា ឆ្នាំក្រោយនេះនឹងបង្កើនការដាំឫស្សីទំពាំងផ្អែមឱ្យបាន ២០០០ ដើម ព្រោះងាយដាំដុះ និង ថែទាំ អាចមានពេលវេលាទៅប្រកបរបរផ្សេងទៀតបាន ក្រោយពីដាំដុះហើយ និង មានរៀបចំប្រព័ន្ធទឹករួចរាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចជារូបគាត់ផ្ទាល់ក្រៅពីដាំឫស្សីទំពាំងផ្អែមបានទំពាំងលក់ បានពូជកូន ឫស្សីផ្អែមលក់ គឺថែមទាំងបានបង្កើតមុខរបរទទួលកូនឈើគ្រប់ប្រភេទពីប្រទេសថៃយកមកលក់ទៀតផង ។ឫស្សី​ផ្អែម​នេះ ​ជា​ដំណាំងាយដាំដុះឆាប់ឱ្យផល មានអាយុវែង បាន​​​ផល​​ទាំងដើម ទំពាំង និង ​កូន​ទៀត​ផង បើ​ដាំ​បាន​ផល​ឫស្សី​នេះ ​នឹង​ជួយ​​បង្កើន​​កម្រិត​​ជីវ​​ភាព​​របស់យើងបា​​ន​ល្អ​ប្រសើរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខុសពីឫស្សីផ្សេងៗ ដែលទំពាំងមានដុះតែក្នុងរដូវវស្សាប៉ុណ្ណោះ តែចំពោះឫស្សីទំពាំងផ្អែមមានទំពាំងដុះមករហូតគ្រប់រដូវ មិនថាវស្សា ឬ ប្រាំង ព្រោះមានប្រព័ន្ធទឹកសម្រាប់ស្រោចស្រព ហេតុនេះវាអាចបំពេញតម្រូវការទីផ្សារ និង អាចផ្ដល់ចំណូលដល់អ្នកដាំបានច្រើនគួរសមផងដែរដោយអាចទទួលបានចំណូលប្រមាណជា ៧០០ ដុល្លារដែរក្នុងមួយខែ ។ ដំណាំឫស្សីទំពាំងផ្អែម គឺជាដំណាំមួយប្រភេទដែលមានភាពងាយស្រួលក្នុងការដាំដុះ អាចដាំបានស្ទើរគ្រប់ទីកន្លែង មិនរើសសណ្ឋានដី និង ងាយស្រួលក្នុងការថែទាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឫស្សីទំពាំងផ្អែម​មិនហាងដូចពូជផ្សេងៗ​ មានទំហំល្មម នៅរដូវភ្លៀងធ្លាក់ថ្លៃ​ដល់ ៣០០០ រៀលក្នុងមួយគីឡូក្រាម ហើយបើនៅរដូវប្រាំងវិញតម្លៃឡើងដល់​ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។ ទំពាំងមិនអាចលូតចេញមកទេបើគ្មានទឹក​ ដូច្នេះកសិករចង់បានតម្លៃថ្លៃ​ ត្រូវស្រោចទឹកជាប្រចាំនៅដូវប្រាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាំឫស្សីទំពាំងផ្អែមរយៈពេល ៦ ខែអាចប្រមូលផលបានហើយ​ ។ ខែដែលល្អបំផុតក្នុងការដាំដុះគឺ​ចាប់ពីខែ​តុលាដល់មីនា​ ដែលតម្រូវឱ្យមានទឹកស្រោចស្រពបានគ្រប់គ្រាន់ ​។ ឫស្សីទំពាំងផ្អែមអាចប្រមូលផលពេញ ១ ឆ្នាំទៅ ១ ឆ្នាំ​ ហើយចាប់ពីខែវិច្ឆិកាដល់ខែមេសា​ ជារដូវកាលទំពាំងឡើងថ្លៃ​លោកស្រី បុល សុវណ្ណ ដែលចាប់របរដាំឫស្សីទំពាំងផ្អែមបានរយៈពេល ៣ ឆ្នាំមកហើយ បានបញ្ជាក់ថា លោកស្រីទទួលទិញដើមឫស្សីទំពាំងផ្អែមចាស់ៗគេកាប់ចោលយកមកធ្វើធ្យូងអនាម័យដោយក្នុង ១ ដើមឱ្យ ១០០០ ទៅ ១៥០០ រៀលតាមដើមតូច ឬ ធំ ៕

Leave a Reply