ខណៈដែលកូវីដ១៩កំពុងតែបន្តការវាយប្រហារឥតស្រាកស្រាន្តមកលើប្រទេសកម្ពុជា ចំនួនករណីឆ្លងថ្មីនៅតែត្រូវបានរកឃើញជារៀងរាល់ថ្ងៃ
ហើយចំនួនអ្នកដែលបាត់បង់ជិវិតក៏ចេះតែកើនៗឡើងបណ្តើរៗឥតឈប់ឈរ ដែលធ្វើឱ្យគ្រូពេទ្យរបស់កម្ពុជាកំពុងតែធ្វើការទាំងយប់ទាំងថ្ងៃដើម្បី
បន្តព្យាបាល និងនាំយកនូវអ្នកដែលពាក់ព័ន្ធរកឃើញវិជ្ជមានដើម្បីមកធ្វើការព្យាបាលផងដែរ។ ជាក់ស្តែងពាក់ព័ន្ធនឹងករណីនេះ មានគណនីហ្វេសបុកមួយ
ដែលត្រូវបានគេស្គាល់ថាជារបស់មេឃុំក្រោលគោ ដែលស្ថិតនៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបានឱ្យដឹងថា៖ «បងប្អូនកូនក្មួយ ឃុំក្រោលគោទាំងឡាយអើយបច្ចុប្បន្ននេះ
កូវីត១៩កំពុង វា យ លុ ក ភូមិឃុំ យើងហើយក្នុងនោះភូមិ ឃួច វិជ្ជមាន៧នាក់ឫស្សីជួរខាងត្បូង១នាក់ផងដែរនិងអ្នក ពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងប្រយោលជាច្រើននាក់ទៀតផង។
ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា អនុវត្ត ឲ្យខាងតែបាននូវវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាល៣ការពារ៣កុំ ជាពិសេសហាមការជួបជុំប្រមូលផ្តុំ ហូបចុកលេងល្បែងគ្រប់ប្រភេទ
បើគ្មានភារកិច្ចចាំបាច់ហាមចេញពីផ្ទះបើមានពាក់ព័ន្ធឫសង្ស័យអ្នកជម្ងឺកូវីត ១៩ប្រញាប់រួសរាន់ ទៅពិនិត្យសំណាកនៅទីស្នាក់ការគណបក្សឃុំក្រោលគោ ដោយមិនមានបង់ថ្លៃសេវានោះឡើយ។ដោយការគោរពស្រលាញ់ពីខ្ញុំ មេឃុំក្រោលគោ»