កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយមានរូបភាពមួយសន្លឹក ដែលលោកធ្លាប់បានបួជាសង្ឃ បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។លោកបានភ្ជាប់សារខ្លីមួយថា “ខ្ញុំបានបួសជាសង្ឃ៥ព្រះវស្សាហេីយ សឹកមកវិញធ្វេីអាចារ្យទៀត ចេះតែឮការជជែកតៗគ្នាមកថា មិនអាចយកបុណ្យ មកសងនិងអំពេីបាប បានទេ ដោយសារតែបុណ្យ និងបាប វាដូចជាទឹក និងប្រេង អ៊ីចឹងដែរ ។
ហេតុដូច្នេះហើយ ខ្ញុំសុំអោយប្រិយមិត្តយេីងណា ដែលអាចឆ្លេីយបំភ្លឺបាន ព្រះមេត្តា និងមេត្តាជួយស្រាយបំភ្លឺ ដេីម្បីទុកជាគតិដល់រូបខ្ញុំ ដែលនៅស្រពេចស្រពិល
ហេីយនិងអាចអោយប្រិយមិត្តយេីង មួយចំនួនទៀតដែលនៅមិនទាន់យល់ច្បាស់ បានយល់ដឹងដេីម្បីងាយស្រួលអនុវត្តតាមតទៅអនាគត គួរពុំគួរសូមមេត្តាអភ័យទោសផង ។”។ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ដោយបានលើកឡើងតាមការយល់ឃើញរៀងៗខ្លួន ស្តាប់ទៅពិតជាសមហេតុផលម្យ៉ាងម្នាក់។
បន្ទាប់ពីឃើញបែបនេះ នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារមួយទៀតថា
“ខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយប្រិយមិត្តយេីងដែលជាពុទ្ធសាសនិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតមកចូលរួមបកស្រាយបំភ្លឺយ៉ាងច្រេីនកុះករបំផុតនេះ
ក្រោយខ្ញុំព្រះករុណា ខ្ញុំបាទបានអានដោយយកចិត្តទុកដាក់បំផុតមក ឃេីញថា មិនអាចយកបុណ្យ សងនូវអំពេីបាបបានទេ បេីទោះបីជាឧទាហរណ៍ដូចខ្ញុំព្រះករុណាខ្ញុំ ខិតខំនាំប្រពន្ធ ស្លសម្លការីមួយខ្ទះធំដ៏មានឱជារសឆ្ងុយឆ្ងាញ់ ដាក់ចានស្រាក់យ៉ាងធំ យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាម្តង៧វត្តយ៉ាងណា ក៏ដោយក្តី ។”៕