Connect with us

កំសាន្ត&ប្លែកៗ

សឹងស្រកទឹកភ្នែកក្រោយដឹងការពិតពីក្រោយការសាងសង់ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ លោក ករុណា ពេជ្រ ដេីម្បីបំពេញបំណងឪពុកតែជាអកុសលអ្វីបានត្រឹមតែ…!

ភាពកតញ្ញូនឹងការដឹងគុណគឺជាអំពេីរល្អមួយដែលមនុស្សគ្រប់គ្នាបានអោយតម្លៃជាពិសេសគឺការដឹងគុណពីអ្នកមានគុណយេីងទាំងពីរដែលបានផ្តល់កំណេីតអោយយេីងមកដល់ពេលនេះ។ពេលខ្លះអ្នកទាំងពីរមិនចង់បានអ្វីពីយេីងនោះទេតែភាពកតញ្ញូជាការតព្វកិច្ចរបស់យេីងដែលត្រូវបំពេញដេីម្បីជាទង្វេីរមួយទុកអោយអ្នកជំនានក្រោយធ្វេីតម្រាប់តាមនឹងកូនៗរបស់យេីង។ដែលកន្លងមកនេះបានអោយដឹងថាលោក ករុណាពេជ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាកូនល្អនឹងមានទឹកចិត្តកត្តញួមែន អស់រយៈពេលតែជាងពីរឆ្នាំហើយដែលលោក ករុណា ពេជ្រ បានចំណាយពេលវេលាថែទាំ និងប្រាក់ជាច្រើនម៉ឺនដុល្លារ ដើម្បីព្យាបាលឪពុករបស់លោកដែលមានជម្ងឺដា ច់សរសៃឈា មខួរក្បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតឪពុកមិនទាន់មានភាពល្អប្រសើរតែ ករុណា ពេជ្រ នៅតែមានទឹកចិត្តមិនបោះបង់ការព្យាបាលជម្ងឺរបស់ឪពុកឡើយ។ ទឹកចិត្តជាកូនប្រុសដែលគោរពស្រលាញ់ឪពុកគ្មានអ្វីប្រៀបបាន ករុណា ពេជ្រ នៅតែបន្តរិះរកគ្រូពេទ្យជំនាញដើម្បីឱ្យលោកឪពុកបានជាសះស្បើយ និងតែងបង្ហាញអារម្មណ៍បារម្ភ និងជារឿយៗតែងបែបន់អោយឪពុករបស់ខ្លួនឆាប់បានសះស្បើយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃម្សិលមិញ ហាក់ខុសពីសព្វមួយដង ដោយនៅលើគណនីហ្វេសបផ្លូវការរបស់លោក ករុណា ពេជ្រ ស្រាប់តែបង្ហាញពាក្យចាក់ដោយអារម្មណ៍មហាជនអ្នកគាំទ្រឲ្យស្រងូតស្រងាត់ស្ទើរស្រក់ទឹកភ្នែកតាម ខណៈជំងឺរបស់ឪពុកអាចឹងមិនវិលមកសភាពដើមឡើយ រហូតលោកសាងសង់ផ្នូរសម្រាប់ជូនឪពុករួចជាស្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់រូបភាពផ្ទះវីឡាថ្មីស្កឹមស្កៃទើបសាងសង់រួច រួមនឹងផ្នូរដែលមានឈ្មោះរបស់ឪពុក ម៉ុក សាខន នោះតារាចម្រៀង ករុណា ពេជ្រ ក៏បានរៀបរាប់យ៉ាងដូច្នេះថា « ដើម្បី ប៉ា.. កូនម្នាក់នេះនៅតែមិនធ្វើអោយប៉ាអស់សង្ឃឹមទេ ហើយចង់អោយប៉ាបានឃើញថា ដរាបណាប៉ានៅមានដង្ហើម ប៉ានៅតែបើកភ្នែក ទោះបីពេលនេះប៉ាមានជំងឺឆ្ងន់ មិនស្គាល់កូនទៅហើយ ក៏កូននៅតែរឹងបុឹង មាំមួន នៅឡើយទេ… សូមប៉ាកុំបារម្ភ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបី ខូវីត ជាកាលះទេសះដ៏សែនលំបាកមួយនេះ ក៏កូននៅតែប្រឹងមិនខ្លាចហត់ដើម្បីសម្រេចបំណងជូនប៉ា គឺ បណ្តាំទីកន្លែង ស្ងប់សុខ នៅស្រុកកំណើតរបស់ប៉ា កូនបានរៀបចំជូនប៉ាហើយ… ផ្ទះដែលសង់សម្រាប់ពេលវេលាចុងក្រោយរបស់ប៉ា និង កូន ក៏បានសាងសង់ចប់រួចរាល់ផងដែរ កូនចង់អោយប៉ាបានឃើញថា ទោះបីប៉ាឈឺឆ្ងន់ចំណាយច្រើនក៏កូននៅអាចសម្រេចវាបាន ហើយនឹងទៅទទួលយកប៉ាមករស់នៅជុំគ្នា នាថ្ងៃ 30.05.2021 ខាងមុខនេះហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនតែងតែខ្សឹបដាក់ត្រចៀកប៉ារហូតថា សូមអោយប៉ាកុំទៅណាចោលកូន មុនផ្ទះមួយនេះសាងសង់មិនទាន់ហើយ ចាំចូលនៅពីរនាក់ប៉ាសិនណា.. ឥឡូវនេះ ប៉ាពិតជាចាំបានមែន… បំណងរបស់កូនមួយទៀត ពេលប៉ាបានចូលនៅផ្ទះនេះហើយ កូននឹងបន្តខ្សឹបដាក់ត្រចៀកប៉ាម្តងទៀតថា ទោះបីយ៉ាងណា ប៉ាត្រូវស៊ូរងចាំបន្តទៀតជាមួយកូនរហូតដល់ចប់ខូវីតទាំងស្រុងក្នុងប្រទេសកម្ពុជាយើង ចាំប៉ាចាកចោលកូនណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះគ្រប់យ៉ាងកូនបានដឹង កូនបានត្រៀមចិត្តទទួលបានគ្រប់យ៉ាងអស់ហើយ ប៉ុន្តែគ្រាន់ចង់មានពិធីចុងក្រោយមួយបានជូនដំណើរប៉ាអោយបានសមរម្យ ប្រសិនបើគ្មានខូវីត ណាប៉ាណា… ចុងក្រោយ អរគុណបងប្អូន ដែលតែងតែជូនពរប៉ាខ្ញុំ ហើយសង្ឃឹមថា ប៉ាខ្ញុំនឹងត្រៀមខ្លួនឆ្លងផុតពីខូវីតទាំងអស់គ្នាជាមួយបងប្អូនក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះចោះ…»៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021