អ្វីដែលបានកេីតឡេីងកន្លងមកនេះបងប្អូនបានដឹងហេីយថាមានរឿងរ៉ាវជាច្រេីនដែលបានធ្វេីអោយបងប្អូនមានការចង់ចាំមិនភ្លេចនោះទេរវាងជម្លោះប្រពន្ធរបស់លោកឌួងឆាយគឺអ្នកនាងដេត ម៉ាលីណា នឹងលោកឌួងឆាយ។ទង្វេីរល្អរបស់លោកឌួងឆាយបានបង្ហាញអោយឃេីញថាមានបងប្អូនជាច្រេីនមានការចង់ចាំមិនភ្លេចនោះទេទោះបីពេលនេះលោកបានបាត់បង់ឈ្មោះងារជាឧកញ៉ាក៏ដោយតែលោកនៅតែធ្វេីអំពេីរល្អជា
ច្រេីនជូនដល់សង្គមជាតិនឹងបងប្អូនជាច្រេីន។កាលកន្លងមកលោកតែងតែជួយជ្រុំជ្រែងនៅទង្វេីរសប្បុរសធម៏ជូនដល់សង្គមនឹងប្រទេសជាតិផងដែរមិនថានៅទីណាជិតឬឆ្ងាយលោកតែងតែធ្វេីដំណេីរទៅជានិច្ច។ស្របពេលដែលបាត់មុខលោកមានមនុស្សជាច្រេីនមានការនឹករលឹកនឹងតែងតែនឹកឃេីញនៅស្នាមញញឹមរបស់លោកដែលបានជួយទៅដល់អ្នកខ្វះខាតជាច្រេីនដែលមានបញ្ហាលំបាកនឹងទីទាល់។
ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លមកនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោក ឌួង ឆាយ សម្រេចចិត្តសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និង លាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហាសកម្មគ្រប់រឿង។
ស្រាប់តែម្សិលមិញនេះ ថ្ងៃទីទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ព្រះតេជគុណ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ ទាំងក្តីអាឡោះអាល័យ។
ចំនែកឯនៅមុននេះបន្តិចះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ គេបានប្រទះឃើញលោក ឌួង ឆាយ បង្ហោះសារដ៏សែនកំសត់នៅគេហទំព័រហ្វេសប៊ុកខ្លួនថា៖
ខ្ញុំបាទសូមទោសនៅរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទកន្លងរហូតមក។ បន្ទាប់ពីសឹកខ្ញុំបានយល់ច្រើនហេីយ គឺទម្លាក់ចិត្តគុំគួន បញ្ចប់បញ្ហាត្រឹមនេះ អនុគ្រោះ អហោសកម្ម នឹងរឿងគ្រប់យ៉ាងដែលបានកើតឡើង ងើបឈរចាប់ផ្តើមជីវិតថ្មី សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងគាំទ្ររូបខ្ញុំ ទោះមិនថាខ្ញុំនៅទីណា កំពុងជួបរឿងអ្វី វ័យប៉ុណ្ណេះហើយ ជួបតែរឿងខកបំណង រសាត់អណ្តែតគ្មានគោលដៅ ត្រូវគេតាមធ្វើបាប បំផ្លិចបំផ្លាញ ខ្ញុំបានទទួលស្គាល់ការពិតហើយ ទាំងអស់នេះគឺជាកម្មពាររបស់ខ្ញុំ។ ខ្ញុំនឹងខិតខំប្រើដៃទាំងពីរមកលុបលាងវិញដោយការសាងអំពើល្អជំនួស គុណដែលអ្នកបានជួយខ្ញុំកន្លងមក ខ្ញុំបានកាត់សងវិញរួចហើយនិងការអត់អោនមួយនេះ សង្ឃឹមថាអ្នកកែប្រែជាមនុស្សល្អវិញនៅថ្ងៃអនាគត ថ្មរបាក់មួយនេះនឹងកត់ទុកជាមេរៀន ចងចាំជាបទពិសោធន៍ដ៏ជូរចត់ក្នុងជីវិត
ខ្ញុំបាទសូមគោរពអរគុណថ្នាក់ដឹកនាំដែលតែងតែផ្តល់ឱកាស និងចិត្តមេត្តាសណ្តោសប្រោសប្រណៃចំពោះរូបខ្ញុំបាទ។ អគុណបងប្អូនល្អ អរគុណមិត្តល្អសម្រាប់ការស្រលាញ់រាប់អាន សម្រាប់ការបារម្ភ សួរនាំនឹងខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំមួយរយៈនេះ។ ការចាញ់ឈ្នះមិនមែនជាក្តីសុខឡើយ រស់នៅដោយមិនបៀតបៀនគ្នាទើបជាសេចក្តីសុខពិត។ សេចក្តីស្ងប់រមែងតែងតែធ្វេីអោយបុគ្គលគ្រប់រូបដេីរផ្លូវត្រូវ