Connect with us

កំសាន្ត&ប្លែកៗ

ស្អាតទេ បងប្អូន? ជាងចម្លាក់ ឆ្លាក់រូបសម្តេចព្រះសង្ឃរាជ ជួន ណាត ពិតជាដូច និងស្អាតខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​​ប្រសូត​​នៅ​​ថ្ងៃ​អង្គារ ​ទី​១១ ខែមីនា គ.ស ១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​​រកា​​កោះ ស្រុក​​គង​​ពិសី ខេត្ត​​កំពង់​ស្ពឺ ព្រះរាជាណាចក្រកម្ពុជា។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទះដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ។ វិជ្ជាខាងភាសាបាលី សំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រ ដា ប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឲ្យកោតសរសើរពន់ពេកណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលី សំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុផលជាច្រើន។ ភាសាឡាវ ភាសាសៀម និងភាសាបារាំងដែលសម្តេចរៀនគឺអាចប្រាស្រ័យទាក់ទងជាមួយនិងជនជាតិដើមទាំងនោះបាន។ សម្តេចឈ្លាតវៃប្រសព្វយកតម្រាប់តាមសំលេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចបាន ភាសាអង់គ្លេស ភាសាយួន ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែក មហាជនពិតជាសរសើរមិនដាច់ពីមាត់នៅទឹកដៃជាងឆ្លាក់ឈឺដ៏មានទេព្យកោសលម្នាក់ ដែលបានឆ្លាក់រូបរបស់ សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត ពីឈឺបានយ៉ាងដូច ហើយស្អាត និងល្អឥតទាស់ទៀតផង មើលយូគឺកាន់តែស្អាត រហូតធ្វើឲ្យមហាជនជាច្រើននាំគ្នាស៊ែរចែកគ្នាមើលពេញបណ្តាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបើយោងតាមហ្វេសបុកផេចឈ្មោះ JTV News 24h បានរៀបរាប់ថា មិនសរសើរមិនបានជាងគំនូរនិងចម្លាក់ឈ្មោះ ប៊ិន ឆារ៉ាន់ ឆ្លាក់រូបសម្តេចព្រះសង្ឃរាជ ជួន ណាត ពិតជាដូចណាស់ សូមជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់១ផង។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021