ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា Miss Universe ជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង និង ឈានមុខគេគ្រប់ការប្រកួតសម្រស់អន្តរជាតិទាំងអស់នៅលើពិភពលោក
ហើយជាទូទៅ កម្មវិធីនេះ ក៏ត្រូវបានមហាជនចាត់ទុកថាជាកម្មវិធីដែលលើកកម្ពស់ដល់ស្ត្រី និង បង្វឹកស្ត្រីឱ្យក្លាយជាបុគ្គលមួយរូបជាគំរូសម្រាប់ស្ត្រីពិភពលោកផងដែរ ។
ដោយឡែកទៀតសោត Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានតំណាងប្រទេសកម្ពុជាសម្រាប់ការប្រកួតលើកទី ៦៩
នៅ Seminole Hard Rock Hotel & Casino Hollywood Florida United States ដែលនាងគឺជាស្រ្តីដែលមានទាំងសម្រស់ភាពជឿជាក់ សមត្ថភាព និង ថាមពល ស្វាហាប់ ។មិនត្រឹមប៉ុណ្ណោះ សារីតា ត្រៀមរួចរាល់សម្រាប់ការប្រកួតមួយនេះផងដែរ ។ទោះពេលនេះ នាងពុំអាចបើកទ្វារឱ្យកម្ពុជាឈានចូល Top បានមែន ក៏នាងបានខំប្រឹង
អស់ពីសមត្ថភាពរបស់នាងហើយ ក្នុងកំលុងពេលប្រកួត និង ក្នុងរាត្រីថ្ងៃផ្តាច់ព្រ័ត្រ ទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ (ថ្ងៃនៅកម្ពុជា) ។ទោះបីជាយ៉ាងណាក្ដី ក៏មហាជនពេញចិត្ត និង នៅតែគាំទ្រ ពោលមានមោទកភាពលើនាងដដែល ព្រោះនាងជានារីម្នាក់ដែលអាចឱ្យអន្តរជាតិស្គាល់កម្ពុជាច្រើនផងដែរ ។
ជាមួយគ្នានេះ នាងបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និង ពោលពាក្យ Wow ជាមួយនឹងនារីដែលមានមាឌតូច តែមហិច្ឆតាធំម្នាក់នេះ កាលពីពេលកន្លងទៅ ។ដោយសារចំណេះដឹងដ៏ទូលំទូលាយ និង ការប្រើប្រាស់ទេពកោសល្យដ៏ស្ទាត់ជំនាញរបស់នាង ហើយនាងក៏ជា បេក្ខភាពមួយរូបដ៏លេចធ្លោម្នាក់ផងដែរសម្រាប់រដូវកាលនេះ ៕