ជីវិតរស់នៅក្នុងសង្គមតែងតែមានជីវភាពខុសគ្នាអ្នកខ្លះជាកូនអ្នកខ្វះខាតគ្នាខំតស៊ូរដេីម្បីធ្វេីអោយជីវិតមានពន្លឺខ្លះទៀតរស់នៅស្រួលហេីយមានទ្រព្យសម្បត្តិសមរម្យហេីយតែគិតតែរឿងមិនល្អចូលក្នុងខ្លួនមួយចំនួន
ទៀតមានទ្រប្យសម្បត្តិហេីយមានគំនិតនឹងចេះស្វែងយលពីសង្គមខាងក្រៅនឹងបានផ្តលតម្លៃលេីពាក្យថាអ្នកមានជួយអ្នកក្រដែលជាទង្វេីរមួយដែលល្អជាងគេនៅក្នុងជម្រេីសទាំង៣តែយ៉ាងណាក៏មិនមានចេតនាថាអោយបុគ្គលម្នាក់ណានោះឡេីយគ្រាន់តែឃេីញនៅជីវិតក្មេងប្រុសម្នាក់ដែលបានទស៊ូរខំពុះពារដេីររកប្រាក់ដេីម្បីចិញ្ចឹមគ្រួសារទាំងខ្លួននៅក្មេងខ្ចីស្ថិតនៅក្នុងវ័យសិក្សារ។
អ្នកស្រី ទ្រី ដាណា ក្រោយទទួលដំណឹងទុក្ខលំបាករបស់ក្មេងប្រុសម្នាក់ ដេលបានខំប្រឹងតស៊ូជិះកង់ដើរលក់ផ្លែឈឺដើម្បីរកលុយជួយដល់គ្រួសារ ស្រាប់តែលោកស្រី ក៏មានចិត្តក្តីអាណិតអាសូរយ៉ាងខ្លាំង ក៏បានចាត់ឲ្យក្រុមការងារនាំយកគ្រឿងឧបភោគបិរភោគ និង សម្ភារសិក្សា ព្រមជាមួយថវិការចំនួន ២០០ លានរៀន ជូនដល់ក្រុមគ្រួសារកុមាររូបនេះផងដែរ។
រួមជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ជីវិតត្រូវតស៊ូបែបនេះ ខ្ញុំចូលចិត្តជួយអ្នកតស៊ូ ដូចក្មេងប្រុសម្នាក់នេះចឹង ជិះកង់លក់ស្វាយ ពុទ្រា ជួយឪពុកម្ដាយ និងប្អូនៗ២នាក់ទៀត ក្មេងៗបានរៀនទាំងអស់ ចំណែកបងគេអាយុ១៤ឆ្នាំ ឆ្លៀតពេលទំនេរពីរៀន ជិះកង់លក់ស្វាយ ពុទ្រា ផ្លែឈើ គ្រាន់សម្រលាជីវភាេព។ គាត់នៅម្ដុំផ្សារដីហុយ កាលមុនឪពុកម្ដាយដើរទិញលក់អេតចាយ ឥឡូវលក់សាច់គោអាំងតាមរទេះ។
នាងខ្ញុំបានឱ្យគេទិញសម្ភារៈសិក្សា សៀវភៅ ប៊ិច ជូនក្មេងៗទុករៀនសូត្រ និងជូនអង្ករ ស្បៀងមួយចំនួន គ្រាន់ឪពុកម្ថាយគាត់សម្រួលជីវភាព។ ចំណែកថវិកា ២លានរៀល សង្ឃឹមថាគាត់អាចពង្រីកមុខរបរបានបន្ថែមទៀត។ ជូនពរ ជោគជ័យក្នុងជីវិត”៕