Connect with us

កំសាន្ត&ប្លែកៗ

លោកជំទាវ ឱ វ៉ាន់ឌីន បញ្ជាក់ច្បាស់ៗ អ្នកមានបញ្ហា ៩ យ៉ាងនេះ មិនអាចចាក់វ៉ាក់សាំង កូវីដ-១៩ បានឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១នេះ តាមរយៈសារសំឡេង លោកជំទាវ ឱវ៉ាន់ឌីន នៅក្នុងគ្រុបឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា ការចាក់វ៉ាក់សាំង ដើម្បីប្រឆាំងនឹងមេរោគកូវីដ ១៩ គឺមិនអាចចាក់លើបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌទាំង ៩ នេះបានឡើយ ដែលមានដូច​ជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. អ្នកដែលមានប្រតិកម្មជាមួយសារធាតុក្នុងវ៉ាក់សាំង មានន័យថាបុគ្គលដែលមានអាល់ឡែកស៊ី ឧស្សាហ៍អាល់ឡែកស៊ី ឬ ជាអ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំងផ្សេងៗ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម ដែលពិបាកដកដង្ហើម ឬមានការហើម ឬក៏រលាកសសៃឈាម គឺមិនអាចចាក់បានទេ ហើយអ្នកដែលកំពុងចេញជា ប្រទាលត្រអាកក៏មិនអាចចាក់បានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២. អ្នកដែលកំពុងទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ

៣. ស្ត្រីមានផ្ទៃពោះ ឬស្ត្រីក្នុងរយៈពេលបំបៅដោះ និងស្ត្រីមានផែនការពពោះក្នុងរយៈពេល ៣ខែ ក៏មិនអាចចាក់បានដែរ

៤. អ្នកមានជំងឺប្រកាច់ ឬក៏កន្ត្រាក់ មានជំងឺឆ្កួតជ្រូក ស្កន់ មានជំងឺសសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺតំណរពូជ ហើយនឹងអ្នកជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាន ហើយនិងអ្នកដែលមានបញ្ហាប្រព័ន្ធសសៃប្រសាទ

៥. អ្នកដែលពិនិត្យឃើញមានជំងឺ កង្វះភាពស៊ាំពីកំណើត អ្នកមានជំងឺមហារីកកូនកណ្ដុរ និងអ្នកមានជំងឺឈាមសរ ឬមានជំងឺភាពស៊ាំពីកំណើតមក

៦. អ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺបេះដូង សរសៃឈាម ធ្ងន់ធ្ងរ ជំងឺថ្លើមធ្ងន់ធ្ងរ និងតំរង់នោម និងជំងឺដុះដុំសាច់មហារីកធ្ងន់ធ្ងរ

៧.​អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនិងជំងឺមហារីកដុំសាច់ ដែលកំពុងព្យាបាលមហារីក ក៏មិនគួរមកចាក់ដែរ

៨. អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩ មានន័យថាអ្នកដែលធ្លាប់កើតកូវីតហើយ គឺគេមិនឱ្យចាក់ទេ ដោយសារគាត់មានភាពស៊ាំក្នុងខ្លួនស្រាប់ហើយ

៩. អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬក៏អ្នកដែលបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថា បុគ្គលនោះមិនគួរទទួលនូវវ៉ាក់សាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021