បេីនិយាយពីជំនាន់កាលឆ្នាំ២០០៤អ្នកទាំងអស់គ្នាប្រាកដជាស្គាល់លោកលោកសែម សង្វាតបាត់ទៅហេីយដែលលោកជាអ្នកចម្រៀងមួយរូបដែលស្ថិតនៅក្នុងក្រុមសិល្បះករមួយក្រុមដែលមានឈ្មោះបោះសម្លេងខ្លាំងមែនទែនកាលនៅជំនាន់នោះ។តែស្ថិតមកដល់ពេលនេះលោកបានបាត់បមុខមួយរយះពេលវែងខ្លាំងមែនទែនដោយសារតែមានវិបត្តិសុខភាពនឹងមានបញ្ហាទៅលេីការខ្វះខាតរបស់លោកជាច្រេីន។បានអោយដឹងថា
លោកសែម សង្វាតជាសិល្បះករចេីងចាស់មួយរូបដែលបានអង្រួនរណ្តំដួងចិត្តរបស់ញាតិមិត្តទាំងអស់គ្នាមិនតិចឆ្នាំនោះទេដែលលោកបានធ្វេីចម្រៀងជាច្រេីនដេីម្បីជាចំណីអារម្មណ៏របស់បងប្អូនអ្នកស្តាប់ទុកជាការកំសាន។តែអកុសលអ្វីក្រោយលោកមានជំងឺប្រចាំកាយធ្លាក់ខ្លួនឈឺធ្វេីអោយសភាពរបស់លោកកាន់តែមានការពិបាកទៅៗដែលធ្វេីអោយគ្រួសារទាំងមូលមានវិបត្តិជាច្រេីនដែលត្រូវការដោះស្រាយ។
ប្រិយមិត្តចាស់ៗប្រាកដជាចាំច្បាស់តារាចម្រៀងជើងចាស់ឆ្នាំ២០០០ គឺលោកសែម សង្វាត បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ តែបានលេចឃើញមុខមកវិញក្នុងរយៈពេលប្រហែល១ឆ្នាំមកនេះ គឺលោកស្តិតក្នុងជីវភាពលំបាក ហើយមានស្ថានភាពជំងឺប្រចាំកាយទៀត ធ្វើឲ្យមហាជន និងតារាៗរួមអាជិបមានការអាណិតនិងបានផ្តល់កម្លាំងចិត្ត និងជំរុញអោយលោកចូលច្រៀងឡើងវិញផងដែរ។
ដើម្បីបន្តរស់នៅតស៊ូដើម្បីជីវិតនិងកូនៗ លោកសែម សង្វាត បានប្រកបមុខរបរលក់ផ្លែឈើតាមអនឡាយ និងត្រូវបានមហាជនគាំទ្រជួយទិញលោកជារឿយៗផងដែរ។ ដោយមើលឃើញនៅទុក្ខលំបាករបស់លោកសែម សង្វាត មុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារថា: ឃើញឡាយលក់ផ្លែឈើ មើលទៅស្រដៀងមុខ
តាមពិតលោក សែម សង្វាត ល្បីបទយុវវ័យកាល ២០ឆ្នាំមុន😥😥😥 ស្រលាញ់ ចូលចិត្តអ្នកតស៊ូចឹង ធ្លាប់ឃើញព័ត៍មានថាគាត់ឈឺរហូត ហើយអត់បានបន្តក្នុងសិល្បៈ ក៏មិនដឹងគាត់ទៅណា ចាប់ពីឈប់ពីសិល្បៈហ្នឹងមក។
អ្នកចូលចិត្តស្ដាប់បទយុវវ័យ ស្គាល់ហើយ ក្រុម EV Band កាល ២០ឆ្នាំមុន។ យ៉ាងណាក៏សរសើរគាត់ ខិតខំរកស៊ី យកលុយដែលគេជួយ ទៅបង្កើតមុខរបរ មិនផ្ដេកផ្ដួលលើជំនួយ។ ឃើញបងប្អូនអ្នកសិល្បៈ និងអ្នករួមក្រុម ធ្លាប់ជួយគាត់ច្រើនកាលគាត់ឈឺ។ នាងខ្ញុំ នឹងផ្ដល់ដើមទុនបន្ថែម សម្រាប់អ្នកតស៊ូបែនេះ 💪💪💪៕