សូមរំលឹកឡើងវិញបន្តិចផងដែរ កាលពីថ្មីៗនេះ ព្រោះតែរស់នៅមិនចុះសម្រុងគ្នា អ្នកនាង ដេត ម៉ាលីណា និង លោក ឌួង ឆាយ សម្រេចលែងលះជាមួយគ្នាហើយ ដោយអ្នកទំាងពីរ មានកូនទំាងអស់ ៣ (ប្រុស២ ស្រី១)។
កូនស្រីពៅ របស់ អ្នកទំាងពីរ មានឈ្មោះ ឌួង រាជនីគុជ (Duong Reachnikuch ) ហៅ អូនភឺល ដែលបានកើតនៅ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩។
ខានឃើញមួយរយៈសោះ អូនភឺល ប្រែប្លែកគួរឲ្យគ្រឺតដល់ហើយ សូម្បីតែម៉ាក់ៗ ក៏ក្នាញ់ដែរ ដល់ថ្នាក់ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “សំណព្វចិត្តម៉ាក់រពិសណាស់ កូរម៉ាក់ដល់ក មើលតែមុខសុទ្ធតែដី”។ក្រោយឃើញរូបនេះ សូម្បីតែអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ក៏ទ្រាំមិនបានដែរ ដល់ថ្នាក់ចូល comment ព្រាត ថា ៖ គួរឲស្រលាញ់ណាស់ក្មួយៗ, They are so cute,
មានក្តីសុខណាស់, កូនស្រី មុខ ដូច ប៉ាណាស់, មើលមុខគេគួរអោយស្រលាញ់ណាស់, មើលធ្មេញគេ, កូនពីរនាក់ហ្នឹងកូនស្រីមុខដូចប៉ាៗ ឯកូនប្រុសវិញមុខដូចម៉ាក់ណាស់។
ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលភាគច្រើនថា អូនភឺល មុខដូចប៉ាៗគេណាស់ ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖