រកមិនបានទេមនុស្សបែបនេះ…! រេីសបានកាបូបលុយមានលុយច្រេីនរាប់មិនអស់តែបែរជាមិនយកសូម្បីតែមួយរយហេីយបានខលហៅម្ចាស់ការបូបមកយកទៀតនឹងសូម្បីតែស្រគុណក៏មិនយកដែរ

នៅក្នុងសង្គមយេីងពេលនេះបេីនិយាយពីភាពស្មោះត្រង់មានមនុស្សមិនច្រេីននោះទេពេលខ្លះក៏ពិបាកទុកចិត្តនៅក្នុងការពឹងពាក់នឹងក៏មិននឹកស្មានថាយ៉ាងមុិចនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ មហាជននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងនូវការកោតសរសើរស្ងប់ស្ងែងយ៉ាងខ្លាំងចំពោះប្តីប្រពន្ធ២នាក់ ដែលពួកគាត់រើសបានកាបូបលុយដោយចៃដន្យ ក៏បានតេហៅម្ចាស់មកទទួលវិញ ដោយមិនព្រមទទួលសារគុណដាច់ខាត ព្រមទាំងបានជូនត្រីដល់ម្ចាស់កាបូបថេមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះថា «Chansodavy Long» ដែលត្រូវជាម្ចាស់កាបូបខាងលើបានមានក្តីរំភើបចិត្តយ៉ាងខ្លាំងក្រោយទទួលបានកាបូបមកវិញ និង បានសរសេររៀបរាប់ប្រាប់បន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“នាងខ្ញុំសូមអរគុណលោកពូនិងនាក់មីង ខ្លាំងបំផុត សុំសរសើរទឹកចិត្តពូនិងមីងណាស់ គាត់រើសបានកាបូបដៃរបស់ខ្ញុំនៅម្ដុំផ្លូវចូលសេវេនអេនជី តាមផ្លូវជាតិលេខ8A ដែលក្នុងនោះមានប្រាក់ដុល្លារនិងខ្មែរ40មុឺនរៀល កាតគ្រីម៉ូតូ020 បណ្ណបើកបរយានយន្ត អត្តសញ្ញាណប័ណ្ណ កាតATM កាតកន្លែងការងារ ប័ណ្ណចាក់វាក់សាំង គាត់បានតេមកលេខទូរសព្ទប្រាប់ខ្ញុំថាគាត់រើសបានកាបូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(គាត់ស្គាល់លេខខ្ញុំព្រោះក្នុងកាបូបដៃខ្ញុំមានក្រដាសទ្រូម៉ានីវេលុយ)ខ្ញុំពិតជាអរគុណពូនិងមីងខ្លាំងបំផុត ។ ខ្ញុំបានជូនប្រាក់ទៅគាត់មិនព្រមទទួលជាដាច់ខាត មិនត្រឹមតែប៉ុណ្ណោះគាត់បានអោយត្រីមកខ្ញុំថែមទៀតគាត់ថាបើមិនទទួលយកគាត់ខឹងហើយ សូមសរសើរទឹកចិត្តពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធនេះណាស់ ….. ខ្ញុំសូមជូនពរអោយក្រុមគ្រួសាររបស់លោកពូ និងមីងជួបតែក្ដីសុខនិងមានតែសំណាងល្អរហូត #គម្រូដ៏ល្អប្រពៃ”៕

Leave a Reply