ការច្នៃរបស់ចាស់របស់នេនតូចមួយអង្គ កំពុងតែទទួលបានការចាប់អារម្មណ៏ និងកោតសរសើរជាខ្លាំង ក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
នេនតូចដែលមានព្រះជន្មប្រហែលជា១០ឆ្នាំ គង់នៅវត្ត ព្រះពញាចន្ទរាជារាម ហៅវត្ត ច្រកស្ដេច ស្ថិតនៅក្នុងភូមិ ច្រកស្ដេច ឃុំ ពាមស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង អង្គនេះ មិនដែលទំនេរដៃឡើយ គឺតែងតែឧស្សាហ៍ព្យាយាមជានិច្ចនៅពេលដែលទំនេរ ក្រៅពីរៀនសូត្រធម៌ហើយ គឺធ្វើការគ្រប់មុខឲ្យតែទំនេរដៃ។
ហើយស្នាដៃដែលគួរឲ្យចាប់អារម្មណ៏នោះគឺ ការច្នៃប្រឌិត ដាំបន្លែ កាត់រូបកាដុងទឹកសុទ្ធឆ្នៃជាឧបករណ៍សំរាប់ដាំដុះជាផ្កា និងយកមកយកដើម្បីជួយដល់វត្តផងដែរ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ព្រះភិក្ខុសុធម្មបញ្ញោ សែម សំណាង ព្រះគ្រូចៅអធិការវត្តច្រកស្ដេច បានរៀបរាប់ខាងក្រោមនេះ «កូននេនសាមណេរ គួន សារ៉េម មិនដែលចេះនៅស្ងៀមដូចគេដ៏ទៃមិនដែលឃើញចេះសឹងពេលថ្ងៃដែរ ហើយតែងតែរពឹកហើយមាននៅគំនិតការឆ្នៃប្រឌិតយ៉ាងស្អាត់ជួយចែករំលែកផង»៕ សូមមើលរូបភាពខាងក្រោមៈ៖