ពិតជាអស្ចារ្យ និងស្រស់ស្អាតមែន! ជាមួយនឹងម៉ូតសក់ប្លែក សក្តិសមនិងវង់ព្រះភ័ក្ររបស់ព្រះនាងតូច ជេនណា មើលយូររឹតតែស្រស់ស្អាតគួរឲ្យគយគន់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តពិតជាបានស្គាល់ច្បាស់រួចមកហើយ ពីសមត្ថភាព ទេពកោសល្យ នៅក្នុងវិស័យសិល្បៈរបស់ ព្រះនាងតូច នរោត្តម ជេនណា ដែលកំពុងតែត្រូវទទួលបាននូវការចាប់អារម្មណ៍គាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ក៏ព្រោះតែសមត្ថភាពដែលអស្ចារ្យស្របពេលដែលព្រះនាងនៅមានព្រះជន្មវ័យក្មេងនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ មិនត្រឹមតែមានទាំងសមត្ថភាពច្រៀងនិងទាំងសម្ដែងនោះទេ ប៉ុន្តែព្រះនាងថែមទាំងមានវង់ព្រះភ័ក្រស្រស់ស្អាត ផូរផង់ គួរឲ្យស្រលាញ់ ព្រមទាំងមានការតុបតែងព្រះកាយយ៉ាងលេចធ្លោ ដែលជាទីចាប់អារម្មណ៍ពី អ្នកទស្សនាជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្មីៗនេះ ព្រះនាងតូច ជេនណា ក៏កំពុងតែត្រូវបានទស្សនិកជនជាច្រើនផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្នុងស្ទាយ៍តុបតែងព្រះកាយ យ៉ាងប្លែកភ្នែក ជាមួយនឹងម៉ូតសក់រួញវែងអន្លាយ គួបផ្សំនិងសម្លៀកបំពាក់យ៉ាងទាន់សម័យ ដែលមើលទៅពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតខ្លាំង នៅក្នុងក្រសែភ្នែក អ្នកទស្សនាជាច្រើន ផងដែរ៕ ប្រភព៖ TaTa Make Up Real

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពបន្ថែមខាងក្រោម៖

Leave a Reply