Connect with us

កំសាន្ត&ប្លែកៗ

អាណិតពេក! លោកស្រី ទ្រី ដាណា បានជួយដល់ស្ត្រីម្នាក់ដែលមានជីវភាពខ្វះខាត ព្រមទាំងមានជំងឺមហារីកប្រចាំកាយផងដែរ ដោយឧបត្ថម្ភជាថវិការមួយចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់រួចមកហើយនូវលោកស្រី ទ្រី ដាណា ដែលភិរិយាឧកញ៉ា​​ ហុីង បញ្ញា​រិទ្ធ តាមរយៈសកម្មភាពមនុស្សធម៌របស់លោកស្រី ដែលជានិច្ចការគេបានឃើញលោកស្រីតែងយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ និងជួយឧបត្ថម្ភទៅដល់ពលរដ្ឋទូទៅដែលជួបនូវការខ្វះខាតក្នុងជីវភាពរស់នៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ក្រោយពីបានទទួលដំណឹងពីទុក្ខលំបាករបស់ស្ត្រីម្នាក់ដែលមានជីវភាពខ្វះខាត រួមទាំងមានជំងឺមហារីកជាប់ខ្លួនផងដែរ ដោយក្តីអាណិតអាសូរជាខ្លាំងចំពោះអ៊ំស្រីម្នាក់នៅខេត្តកំពង់ចាមនោះ លោកស្រី ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ១០០០ដុល្លារ ជូនដល់គាត់ដេីម្បីទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖ «មានជំងឺមានទុក្ខជាប់ខ្លួន ជូនថវិកាគាត់ 1000$ សម្រាប់ព្យាបាលជំងឺ និងស្បៀងមួយចំនួន គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ំស្រី ឈួន យ៉ា រស់នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានជំងឺមហារីក មិនអាចធ្វើអីបាន សូម្បីពាក់អាវក៏មិនអាចពាក់បានស្រួលដែរ។ សង្ឃឹមថាថវិកានេះ អាចជួយអ៊ំស្រីបានខ្លះ ជូនពរឆាប់ជាសះស្បើយ»។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021