Connect with us

កំសាន្ត&ប្លែកៗ

ក្តៅៗ! ឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ និងពលករចំនួន ១០នាក់ ខណៈកំពុងតែដឹកពលករទាំងនោះឆ្លងដែនចូលទៅប្រទេសថៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឃាត់ខ្លួន មេខ្យល់ ០២នាក់ និងពលករចំនួន ១០នាក់ (ស្រីចំនួន ០៥នាក់) នៅចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបម្រុងនាំពលករឆ្លងដែលចូលទៅក្នុងប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង១២ៈ៣០នាទី យប់ ថៃ្ងទី១៤ ខែឧសភា ឆ្នាំ២០២១ ខណៈដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែ​ត និងកងរាជអាវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូ.វី​ដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ​ខណៈកម្លាំងកំពុងដើរល្បាតក៏ជួបមេខ្យល់ចំនួន០២នាក់ ដែលបម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ វណ្ណៈ វណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ តាគ្រី ឃុំគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងទី២ ឈ្មោះ អៀន ហ៊េ​ន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ជ្រៃ ឃុំ បឹង​បេង ស្រុកម៉ាឡៃ បច្ចុប្បន្ន​ពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុ.ធហត្ថស្រុកម៉ាឡៃ។

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021